ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជានៅចាំ ពិធីការិនី ជីមមី ចាប់ផ្តើមទទួលការចាប់អារម្មណ៍ ក្រោយពេល រូបនាងបានបញ្ចេញសមត្ថភាព និយាយភាសាថៃយ៉ាងស្ទាត់ជំនាញ ក្នុងកម្មវិធីបើកសម្ពោធផ្លូវការរបស់ស្ថានីយទូរទស្សន៍ PNN ដែលដំបូងឡើយ រូបនាងត្រូវគេស្គាល់ ជាពិធីការិនីព័ត៌មានកម្សាន្តរបស់ ស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះ។
ជាមួយគ្នានេះ រូបនាង ទទួលសម្លេងគាំទ្រពីមហាជនខ្មែរមិនតិចនាក់ទេ ដោយក្នុងនោះ គេចាត់ទុករូបនាងជា តារាស្រីមួយរូបដែលPerfect មានទាំងសម្រស់ មានទាំងចំណេះ ហើយថែមទាំង មានមិត្តប្រុសពូកែស្វីត និងយល់ចិត្តថែមទៀត រីឯចំណែក គ្រួសារវិញ ក៏ជាអ្នកខ្ពង់ខ្ពស់និងស្កុកស្តម្ភផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នារីៗណាក៏ច្រណែនរូបរាងសម្បត្តិរបស់តារាស្រីរូបនេះ ជាពិសេស មហាជនកាន់តែភាំងស្មារតី មើលសឹងមិនស្គាល់ ពេលតារាស្រីរូបនេះ គ្រងឈុតបុរាណមួយនេះ ក្រឡេកមួយភ្លែត ស្ទើរតែដូចគំនូរ មិនគួរឲ្យជឿថា សម្រស់រូបនាងពេលស្លៀកឈុត «ព្រះនាងនាគ»នេះហើយប្លែកស្រស់ស្អាតញាក់ ដល់ថ្នាក់នេះសោះ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]