ភ្នំពេញ៖ ជាការពិតណាស់ កាលពីពេលថ្មីៗកន្លងទៅតារាចម្រៀងស្រីឯរាជ្យដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រភ្ញាក់ផ្អើល​មិនស្ទើរទេ ក្រោយស្ងាត់នាងបានចេញមកបង្ហាញខ្ទង់ច្រមុះថ្មី​ ធ្វើឲ្យមុខមាត់នាងកាន់តែប្រែប្លែកស្អាតជាងមុន។

ជាមួយគ្នានេះ បន្ទាប់ពីតារាស្រីរូបនេះបានផ្លាស់ប្តូរខ្ទង់ច្រមុះថ្មីខ្ពស់ជាងមុនហើយ មុនមាត់ ទេព បូព្រឹក្ស ក៏បានផ្លាស់ប្រែស្ទើរទាំងស្រុង គឺថាសឹងតែដូចតុក្កតាជ័រទៅហើយ។ មិនតែប៉ុណ្ណោះ ក្នុងការកែច្រមុះថ្មីៗនេះ កញ្ញាក៏បានបញ្ជាក់មូលហេតុផងដែរថាដោយសារតែ នាងធ្លាប់បានកែម្ដងរួចទៅហើយ តែដោយសារតែលើកដំបូងគឺបានកែដាក់ជ័រ ដូច្នេះនាងខ្លាចក្រែងថាទុកយូរមានបញ្ហា ក៏បានសម្រេចចិត្ត ដកចេញនិងធ្វើការកែជាលើកទីពីរដោយ ដាក់ជាឆ្អឹ.ងស្លឹកត្រជៀកវិញម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះ ទេព បូព្រឹក្ស ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា ការកែច្រមុះលើកនេះគឺជាលើកចុងក្រោយហើយសម្រាប់ការកែលើតួខ្លួនរបស់នាង គឺកញ្ញ និងមានការកែអ្វីបន្តទៀតនោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស មុនកែច្រមុះ
ទេព បូព្រឹក្ស មុនកែច្រមុះ
ទព បូព្រឹក្ស ក្រោយកែច្រមុះ
ទព បូព្រឹក្ស ក្រោយកែច្រមុះ
ទព បូព្រឹក្ស ក្រោយកែច្រមុះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស