លើសសម្ពាធឈា.ម មិនមែនជារឿងធម្មតានោះទេចំពោះសុខភាព។ វាអាចបង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់ផ្នែកជាច្រើនក្នុងរាងកាយ ដូចជាបេះដូង ខួរក្បាល ប្រព័ន្ធប្រសាទ និង អាចគំរាមគំហែងអាយុជីវិតទៀតផង។ ជំងឺលើសសម្ពាធឈា.មនៅមិនទាន់មានរបាយការណ៍ណាបង្ហាញពី មូលហេតុច្បាស់លាស់ភ្លាមៗនោះទេ ថាវាបង្កឡើងដោយមូលហេតុអ្វីមួយឲ្យពិតប្រាកដ។ ព្រោះករណីខ្លះ វាអាចបណ្ដាលមកពី បញ្ហាសរសៃឈាមកន្លែងណាមួយ ការមានជំងឺរ៉ាំរៃ បញ្ហាបេះដូង និងករណីខ្លះអាចបណ្ដាលមកពីការកកើតកំណកខ្លាញ់ក្នុងសរសៃឈា.ម ខ្លះទៀតអាចបង្កឡើងពីការជ្រើសរើសរបបអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។
ការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវចំពោះសុខភាពគឺជារឿងចាំបាច់ តួយ៉ាងរបបអាហារដែលអាចផ្ដល់ជីវជាតិដល់រាងកាយ និងអាចគ្រប់គ្រង សម្ពាធឈា.មបាន ដែលមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភេទអាហារវីតាមីន C ៖ ជាប្រភេទអាហារដែលសមត្ថភាពខ្ពស់ ក្នុងការទប់ស្កាត់ការកើនឡើងជំ.ងឺស្ដ្រេ.ស ដោយពពួកអុកស៊ីតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចរួមចំណែកទប់ស្កាត់បញ្ហារលាកជាច្រើនប្រភេទដែលជាហេតុបង្កផលប៉ះពាលដល់សុខភាពឈានទៅដល់ការលើសសម្ពាធឈា.ម។ ប្រភេទអាហារទាំងនោះមានដូចជា៖ ម្រេច ផ្លែគីវី ប្រូខូលី ស្ដ័បឺរី ដំឡូងផ្អែម និងពពួកផ្លែឈើ មានសារធាតុ Citrus ដូចជា ផ្លែក្រូច ទំពាំងបាយជូ ក្រូចឆ្មារ ជាដើម។
ប្រភេទអាហារវីតាមីន E៖ ក៏ជាប្រភេទអាហារដែលរួមចំណែកកាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាមផងដែរ។ ព្រោះមានតួនាទីទៅប្រឆាំងទៅនឹងអុកស៊ីតកម្ម ជួយការពារកោសិកាក្នុងរាងកាយ ដែលបំផ្លាញដោយ រ៉ាឌីកាល់សេរី។ វីតាមីនប្រភេទនេះសម្បូរនៅក្នុងអាហារដូចជា៖ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន ប៊ឺសណ្តែកដី ត្រីសាម៉ុន ជាដើម។
ប្រភេទអាហារប៉ូតាស្យូម៖ ជួយកាត់បន្ថយបញ្ហាសម្ពាធឈា.មដោយ ការសម្រួលចរន្ដសរសៃឈាម ជួយកាត់បន្ថយកាកសំណល់បំប្លែងចេញពីសារធាតុសូដ្យូមចេញពីរាងកាយ និង សម្រួលដល់ប្រព័ន្ធរំលាយអាហារ។ អាហារទាំងនោះមានដូចជា ចេក ដំឡូង ស្ពៃខ្មៅ ប៉េងប៉ោះ ការ៉ុត ក្រូចថ្លុង គ្រាប់ធញ្ញជាតិ អាល់ម៉ុន និងផ្លែបឺរ។ ការណែរនាំរបស់អ្នកជំនាញផ្នែកចំណីអាហារសុខភាពបានបញ្ជាក់ថា ក្នុងចំណោម អាហារទាំងនោះ ចេកមានសារធាតុប៉ូតាស្យូមខ្ពស់ជាងគេ។ ហើយការញ៉ាំអាហារដែលផ្ដល់សារធាតុប៉ូតាស្យូមច្រើនអាចជួយប្រឆាំងទៅនឹង សារធាតុសូដ្យូមដែលជាសារធាតុជំរុញឲ្យលើសសម្ពាធឈាមប្រសិនបើក្នុងខ្លួនមានផ្ទុកសារធាតុនេះច្រើន។
ប្រភេទអាហារសេលេញ៉ូម៖ អាហារប្រភេទនេះក៏មានតួនាទីមិនខុសគ្នានោះដែរ ជួយកាត់បន្ថយហានិភ័យនៃការលើសសម្ពាធឈា.ម។ ព្រោះវាអាចជួយប្រឆាំទៅនឹង ការកើតជំងឺស្រ្ដេសដោយសារផលរំខាននៃពពួកអុកស៊ីដកម្មក្នុងរាងកាយ។ សារធាតុប្រភេទនេះមានច្រើន នៅលើប្រភេទអាហារសមុទ្រ និងបន្ទាប់បន្សំនៅមានលើ សណ្តែកដីខៀវ និង សាច់មាន់។
ប្រភេទអាហារកាល់ស្យូម៖ របបអាហារប្រភេទនេះក៏រួមចំណែកកាត់បន្ថយការលើសសម្ពាធឈា.មផងដែរ។ ដែលអាហារទាំងនោះមានដូចជា៖ ផលិតផលទឹកដោះគោ ដូចជា ទឹកដោះគោស្រស់ ទឹកដោះគោជូរ ឈីស បន្លែស្លឹកបៃតងចាស់ និងផ្កាខាត់ណាខៀវ សណ្តែកក្រៀម តៅហ៊ូ ទឹក សណ្តែកសៀង ដូង និង ស្រូវសាលីជាដើម។
ការទទួលទានអាហារសម្បូរសារធាតុកាល់ស្យូមបានយ៉ាងហោច ន្លោះពី ១០០០ក្រាមទៅ ១៥០០ក្រាមក្នុងមួយថ្ងៃអាចជំនួយដល់សុខភាព និងពង្រឹងទៅដល់ចរន្ដឈា.មទៀតផង។ ដោយឡែក ការណែរនាំរបស់គ្រូពេទ្យ ក៏ត្រូវឲ្យជៀសវាងក្រុមអាហារណាដែលមានកម្រិតប្រៃខ្ពស់ និងពពួកគ្រឿងស្រវឹង ជាតិអាល់កុល ព្រោះវាក៏រួមចំណែកប៉ះពាល់ទៅដល់បេះដូង និងលើសសម្ពាធឈា.មផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]