រាជធានីភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា​ កញ្ញា អៀ ម៉េងលិ ជាតារាសម្ដែងស្រីស៊ិ.ច.ស៊ី មិនសូវលេចមុខមាត់ក្នុង វិស័យសិល្បៈប៉ុន្មានដូចមុន ប៉ុន្តែ រូបនាងកំពុងមានភាពមមាញឹក ជាមួយការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដែលទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង។

យ៉ាងណាមិញ ទោះបីដកឃ្លាពីការសម្តែងច្រើនក្តី ប៉ុន្តែអ្នកគាំទ្រភាគច្រើនរបស់រូបនាង នៅតែចង់ដឹងឮពីជីវិតឯកជនរបស់រូបនាង ជាពិសេស ហ្វេនម្នាក់ៗ លង់នឹងសម្រស់ក្មេងជាងវ័យ ស្អាតដូចតុក្កតារបស់រូបនាងគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ហ្វេនៗស្រឡាំងកាំង មិនគួរឲ្យជឿទាល់តែសោះ ស្ងាត់ៗ ស្រាប់តែរូបនាង ចុះឈ្មោះប្រឡងបវរកញ្ញា Miss Grand Cambodia ក្នុងឆ្នាំ២០២២ ក្រោយទំព័រផ្លូវការរបស់ការប្រកួតនេះ ប្រាប់ឲ្យដឹងថា រូបនាងជាបេក្ខនារីជម្រុះជុំទី១ ក្នុងនោះ ហ្វេនៗដាក់ការរំពឹង តារាស្រី ទាំងស្អាត ទាំងពូកែដូច កញ្ញា ម៉េងលិ ប្រាកដចិត្ត ថានឹងទទួលបានចំណាត់ថ្នាក់ល្អជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា អៀ ម៉េងលិ 
  កញ្ញា អៀ ម៉េងលិ 
  កញ្ញា អៀ ម៉េងលិ 
  កញ្ញា អៀ ម៉េងលិ 
  កញ្ញា អៀ ម៉េងលិ 
  កញ្ញា អៀ ម៉េងលិ 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)