ភ្នំពេញ៖ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីរបស់ អ្នកនាង យក់ ថិតរដ្ឋា និងជាអតីតតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពមួយរូប កាលពីប៉ុន្មានច្រើនឆ្នាំកន្លងទៅ។
ប៉ុន្តែ ស្រាប់តែ អស់ជាច្រើនឆ្នាំក្រោយនេះ លោក ឃុំ ប៉ុណ្ណាដែតបាត់ស្រមោលពី វិស័យសិល្បៈឈឹងតែម្ដង ធ្វើឲ្យហ្វេនៗទាំងអស់ នឹករម្លឹកដល់ រូបលោកគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មួយរយៈក្រោយថ្មីៗនេះ លោកនិងភរិយាក៏បានផ្តល់នូវបទសម្ភាសន៍ជាមួយនឹងកម្មវិធីតារាមួយ ដោយលោកបានបង្ហើបថាលោកពិតជានឹករលឹកការងារសិល្បៈខ្លាំងមែនទែន ប៉ុន្តែដោយមិនទាន់មានពេលវេលាសមរម្យណាមួយដើម្បីផ្សាភ្ជាប់ខ្លួនជាមួយសិល្បៈជាថ្មី។ យ៉ាងណាមិញ គ្រាន់តែបង្ហើបថានឹងចង់ចូលសិល្បៈបម្រើទស្សនិកឡើងវិញ ស្រាប់តែកាលពីម្សិលមិញនេះ លោកបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលតែម្ដង ដោយ លោកនិងភរិយា បានដឹកដៃគ្នា ឡើងឆាកតន្ត្រីជាគូលើកដំបូងបន្ទាប់ពី ស្ងាត់ពីសិល្បៈអស់ជាច្រើនឆ្នាំនេះ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]