អង់គ្លេស៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នារីម្នាក់អាយុ២៧ឆ្នាំ មកពី Hertfordshire នៃប្រទេសអង់គ្លេស បានទទួលការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមតិកតុក ក្រោយពីមានឃ្លីបវីដេអូមួយ បានបង្ហាញឲ្យឃើញពីសកម្មភាពដ៏ក្ដុកក្ដួលរបស់នាង នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។

ជាក់ស្ដែង នាង Natalie Mulcahy បានបាត់បង់ម្ដាយអាយុ៦៧ឆ្នាំ កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ ដោយសារ.ជំ.ងឺ.ម.ហា.រី.ក ក្រោយពីព្យាយាមតស៊ូនឹង.ជំ.ងឺ.អស់រយៈពេល២ឆ្នាំ។ ហើយដូច្នេះ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង ម្ដាយមិនអាចមានវត្តមានចូលរួមឡើយ ទើបនាងនឹកឃើញការធ្វើក្រដាសកាតុង ឲ្យចេញរូបរបស់ម្ដាយតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះពេលដល់វេលានៃការរាំកម្សាន្តលេង នាង Natalia បានរាំជាស្វាមីជាមុនសិន។ ហើយបន្ទាប់មក នាង និងឪពុក បានកាន់ក្រដាសកាតុង ដែលជារូបរបស់ម្ដាយមករាំជាមួយ ខណៈបានធ្វើឲ្យភ្ញៀវទាំងអស់រំជួលចិត្តគ្រប់គ្នា។ យ៉ាងណាមិញ ជុំវិញឃ្លីបវីដេអូនេះ ទទួលបានការចុចចូលទស្សនាជាច្រើនដង និងមានមហាជនមួយចំនួន បានចែករំលែកពីរឿងរ៉ាវនៃការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]