បេះដូងជាសរីរាង្គមួយក្នុងរាងកាយ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរាងកាយ ប្រសិន​បើ​បេះដូង ត្រូវគាំងលែងដំណើរការនោះសរីរាង្គគ្រប់យ៉ាងក៏ត្រូវលែងដំណើរការដូចគ្នា។ ខណៈពេលនេះរឿងដែលសំខាន់ យើងចាប់ផ្ដើមត្រូវធ្វើ និងតាមដាននោះគឺ ការថែរក្សាបេះដូងឲ្យមានសុខភាពល្អ។​

១.ស្គាល់ច្បាស់ពីបញ្ហាប្រឈម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅវ័យក្រោម ៤០ឆ្នាំមិនថាបុរស ឬស្ដ្រីនោះទេ មានភាគរយតិចដែលបានប្រឈមនឹងបញ្ហាសុខភាព​បេះដូង ឬអាចនិយាយបានថាបេះដូងនៅមានសុខភាពរឹងមាំ ដែលធ្វើឲ្យអ្នក​ក្នុង​វ័យ​នេះងាយនឹងភ្លេចខ្លួនចំពោះ​កត្ដា​ហានិភ័យនៅថ្ងៃខាងមុខ។ ដោយការមិនខ្វាយខ្វាល់ពីរបបអាហារ ការមិនធ្វើសកម្មភាពរាងកាយ និង ឥរិយា​បថ ទម្លាប់សំខាន់ៗប្រចាំថ្ងៃ ជាហេតុបញ្ហាប្រឈមអាចនឹងកើតមានចំពោះអ្នកទាំង​នោះក្នុងពេល ១០ ទៅ ១៥​ឆ្នាំក្រោយ​អាយុ៤០ឆ្នាំ។ បញ្ហាប្រឈមកើតចេញពីទម្លាប់ប្រចាំថ្ងៃនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ។ ដូចជាការ​ជក់បារី ផឹកស្រា ញ៉ាំអាហារមិនខ្វល់ពីសុខភាព មិនដែលហាត់ប្រាណ និង​គេងមិនគ្រប់គ្រាន់ជាដើម នឹងបង្កបញ្ហានៅពេលចាស់ទៅនឹងប្រឈមជំងឺបេះដូង។ ដូច្នេះការដឹងច្បាស់ពីបញ្ហាប្រឈមជាមុនអាចងាយស្រួលដល់យើង រៀបចំខ្លួនការពារ បញ្ជៀសខ្លួនពីបញ្ហាមួយនេះពេលចាស់ទៅ។

២.រក្សាទម្ងន់

រក្សាទម្ងន់បានល្អមានន័យថា យើងក៏អាចរក្សាសុខភាពរបស់យើងបានល្អផងដែរ។ ជាក់ស្ដែប្រសិនរាងកាយកើនឡើងទម្ងន់ ឬធាត់ ជាសញ្ញាបង្ហាញគ្រោះថ្នាក់ដល់សុខភាពបេះដូងខាងមុខ។ ការឡើងទម្ងន់គឺមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបបអាហារ និងការមិនបានហាត់ប្រាណ បង្កការកើនឡើងជាតិខ្លាញ់ក្នុងសរសៃ​ឈាម ដែលបង្ក​ផ​លប៉ះពាល់ដល់ សម្ពាធឈាម និងបេះដូង។ ដូច្នេះការរក្សាទម្ងន់ មិនថាត្រូវគ្រប់គ្រងរបបអាហារ ឬ ហាត់ប្រាណនោះ​ទេ ត្រូវតែអនុវត្ដឲ្យបានល្អដើម្បីសុខភាពបេះដូងល្អនាពេលខាងមុខ។

៣. តាមដានលក្ខខណ្ឌសុខភាព

លក្ខខណ្ឌសុខភាពប្រចាំថ្ងៃក៏ជាសញ្ញាមួយបង្ហាញពីមូលហេតុ និងកត្ដាប្រឈមសុខភាពបេះដូងនាពេលខាងមុខ។ ក្នងនោះមានដូចជា កត្ដាលើសឈាម ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម បញ្ហាគេងមិនលក់ និងបញ្ហាផ្សេងៗទៀត ដែលស្ថិតក្នុងកំណត់សម្គាល់មានប៉ះពាល់ដល់បេះដូង តម្រូវឲ្យការត្រួតពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា មុនពេលវាបង្កកាន់តែធ្ងន់ធ្ងរ។ ក្នុងករណីខ្លះរោគសញ្ញាតិចតូចដែលយើងគិតថាមិនអីនោះ វាក៏អាចបង្កគ្រោះថ្នាក់នៅពេលខាងមុខពេលដែលសុខភាពរបស់យើង​ត្រូវចុះខ្សោយ និងវ័យកាន់តែវិវត្ដទៅមុខ។

៤.ត្រូវញ៉ាំថ្នាំជាប្រចាំ

ក្នុងករណីនេះ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម កើនឡើងកម្រិតជាតិក្នុង​ឈាម ត្រូវតែញ៉ាំថ្នាំ និងតាមដានសុខភាពឲ្យបានទៀងទាត់។ កាលណាកត្ដាទាំងនេះស្ថិតក្នុងការធ្វេសប្រហែស វានឹង​បង្កការវិវត្ដកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាពបេះដូងដោយមិនចំណាយពេលយូរនោះឡើយ។

៥.មិនជក់បារី និង មិនផឹកគ្រឿងស្រវឹង

ប្រសិនបើអ្នកមិនជក់បារី ឬ ប្រើផលិតផលថ្នាំជក់ និងផឹក គ្រឿងស្រវឹង ក្នុង​កម្រិត​តិច​តួចនោះ គឺជារឿងល្អខ្លាំងណាស់។ ប្រសិនបើយើង​កំពុងតែផឹកស្រា និង​ជក់​បារីហើយនោះ គួរតែព្យាយាម កាត់បន្ថយ បន្ដិចម្ដងៗគឺជាការល្អ ខណៈដែល ប្រសិនបើសុខភាពបេះដូងនៅមិនទាន់ មានការប៉ះពាល់នៅឡើយ ព្រោះសារធាតុពុល ដែលមាន ក្នុងផ្សែងបារី និងគ្រឿងស្រវឹង គឺជាមូលហេតុគ្រោះថ្នាក់ធំបំផុតចំពោះបញ្ហាបេះដូង នៅពេលខាងមុខ។

៦.បង្កើតទម្លាប់ហាត់ប្រាណ

ការបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំយ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោង គឺជារឿងល្អសម្រាប់សុខភាព។ ទោះហាត់ប្រាណជិះកង់ ដើរ រត់ ហែលទឹក ឬលេងបាល់ក៏ដោយ ឲ្យតែរាងកាយមានសកម្មភាពបែកញើស រាល់ថ្ងៃនោះគឺអាចរក្សាសុខភាពបេះដូងបានល្អ នៅពេលចាស់ទៅ។ មួយវិញទៀត ទន្ទឹមនឹងការហាត់ប្រាណគួរតែរក្សារបបអាហារសុខភាពកាន់តែប្រសើរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]