ភ្នំពេញ៖ កាលពីព្រឹកមិញនេះ កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងរំភើបខ្លាំងមែនទែន ក្រោយពីអ្នកទាំងពីរបានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណបានប៉ុន្មានខែ គូស្នេហ៍មួយគូនេះក៏បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យតែម្ដង។

យ៉ាងណាមិញ ក្នុងពិធីនោះគេសង្គេតឃើញថាមានការរៀបចំធំដុំគួរសមដែរ ដោយមានការអញ្ចើញចូលរួមពីសំណាក់មិត្តរួមសិល្បៈ ទាំងមិត្តភក្តិរួមជំនាន់ និងរៀមច្បងជាច្រើនកុះករ។ មិនតែប៉ុណ្ណោះ កូនកម្លោះកូនក្រមុំ មានការតុបតែងស្អាតខ្លាំង សមគ្នាខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត នៅចុងកម្មវិធី គូស្នេហ៍មួយគូនេះរឹតតែធ្វើឲ្យហ្វេនៗលួចច្រណែន ជាមួយនឹងស្នាមញញឹមបន្ថែមទៀត ក្នុងការឡើងបកស្រាយបទចម្រៀងយ៉ាងមានអត្ថន័យក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលមានចំណងជើងថា«ស្នេហ៍ពិតរំជួយមេឃ» ជាមួយនឹងកាយវិការដ៏ផ្អែមល្ហែម មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន ដែលបានសម្រេចបំណងជាមួយមនុស្សដែលខ្លួនស្រលាញ់បែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

រតនៈ និងគីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
សយ រតនៈ និងប៉ាច គីមមួយ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ