កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា លោក ប៊ុត សីហា ដែលជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន។ ជាមួយនឹងដំណឹងនេះដែរ បានធ្វើឲ្យមហាជន និង សិល្បករមួយចំនួនមានការភ្ញាក់ផ្អើលនឹងជីវិតតារាប្រុសនេះមែនទែន។

ទន្ទឹមនឹងនោះ លោក សយ រតនៈ ដែលជាអតីតបេក្ខភាពប្រលងកម្មវិធីខាងលើជាមួយ លោក ប៊ុត សីហា បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ថា មិនគួរណាក្លាយជាបែបនឹងសោះ។ នៅក្នុងនោះ លោកបានសរសេរថា ឲ្យតែបានឃើញព័ត៌មានអំពី សីហា លោកតែងតែនឹកឃើញកាលប្រលងជាមួយគ្នា។

លើសពីនោះ The Voice Cambodia រដូវកាលទី1 គឺជាពេលវេលាពួកគេមកសមភ្លេងប្រលង Final ជុំគ្នាបួននាក់ Top4 final round ។ ក្រោយឃើញសារ ដែលភ្ជាប់ជាមួយរូបភាពអ្នកទាំង៤នេះហើយ មហាជននាំគ្នាបង្ហាញភាពសោកស្ដាយ និង ក្ដីអាណិតអាសូរ្យដល់ សីហា ជាខ្លាំង៕


ប្រភព៖ Soy Ratanak

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]