អាការៈឈឺសាច់ដុំទ្រូង អាចបង្កឲ្យមានការឈឺចាប់ដូចគេចាក់ និងឈឺភ្លាមៗ។ បញ្ហានេះកើតឡើងនៅពេលដែលសាច់ដុំរបស់យើងយារ ឬរហែក។ ភាគច្រើន ការឈឺទ្រូងកើតចេញពីសំពាធសាច់ដុំចន្លោះឆ្អឹងជំនីរ ដែលមានតួនាទីគ្រប់គ្រងដង្ហើម និងធ្វើឲ្យរាងកាយផ្នែកខាងលើមានលំនឹង។
នៅពេលដែលយើងមានអាការៈឈឺសាច់ដុំទ្រូង រោគសញ្ញាដំបូងដែលយើងជួបប្រទះ គឺឈឺចាប់ដូចគេចាក់នៅក្នុងទ្រូង។ បន្ថែមពីនេះ យើងអាចនឹងមានអារម្មណ៍ខ្សោយ ស្ពឹក រឹង និងហើមផងដែរ។ តាមពិតទៅ រោគសញ្ញាទាំងនេះស្រដៀងនឹងគាំងបេះដូងដែរ ប៉ុន្តែអាការៈគាំងបេះដូង អាចរួមបញ្ចូលរោគសញ្ញាបន្ថែមមួយចំនួនទៀត ដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- សន្លប់
- វិលមុខ
- ចង្វាក់បេះដូងកើនឡើង
- បែកញើសខ្លាំង
- គ្រុនក្ដៅ
- ពិបាកដកដង្ហើម
- ងងុយគេង
ក្នុងករណីដែលមានអាការៈខាងលើនេះ ព្រមជាមួយនឹងការឈឺទ្រូង យើងចាំបាច់ត្រូវទាក់ទងទៅកាន់គ្រូពេទ្យភ្លាមៗ។
សញ្ញា និងរោគសញ្ញាមួយចំនួននៃការឈឺសាច់ដុំទ្រូង
ជាក់ស្ដែង ការឈឺសាច់ដុំទ្រូងអាចបង្កឲ្យមានអាការៈឈឺចាប់ភ្លាមៗ នៅពេលដែលសាច់ដុំរហែក។ ការឈឺចាប់សាច់ដុំនេះអាចមានលក្ខណៈស្រួចស្រាល់ និងរាលដាលតាមរយៈរាងកាយរបស់យើង ជាការហូរឈាម ឬការហើមជុំវិញសាច់ដុំដែលរងរបួស។
រោគសញ្ញាទូទៅនៃការឈឺសាច់ដុំទ្រូង រួមមាន៖
- ឈឺចាប់ដូចគេចាក់
- រមួលក្រពើ
- ហើមនៅកន្លែងដែលរបួស
- ស្នាមជាំនៅសាច់ដុំដែលរហែក។
មូលហេតុនៃការឈឺសាច់ដុំទ្រូង
ការឈឺទ្រូង អាចជារោគសញ្ញានៃលក្ខខណ្ឌសុខភាពជាច្រើន។ ការរងរបួស ជំងឺ ឬការធ្វើសកម្មភាពជាក់លាក់មួយចំនួនដូចជា លើកវត្ថុធ្ងន់ៗ ឬ លេងកីឡា ក៏សុទ្ធតែអាចធ្វើឲ្យសាច់ដុំបេះដូងឈឺចាប់ដូចគ្នា។ កត្តាទូទៅមួយចំនួន ដែលបង្កឲ្យមានអាការៈឈឺសាច់ដុំទ្រូង រួមមាន៖
- ការបញ្ចេញសកម្មភាពរាងកាយ ដោយលើកដៃឡើងខ្ពស់រយៈពេលយូរ ឬមិនកម្ដៅសាច់ដៅមុនពេលបញ្ចេញសកម្មភាពខ្លាំងក្លា។
- ការរងរបួសនៅលើទ្រូង ដោយសារការលេងកីឡា ឬរបួសការងារ ដែលបណ្ដាលឲ្យហើម និងជាំនៅបរិវេណដែលរងរបួស។
- ក្រោយជាពីជំងឺផ្ដាសាយ ឬការបង្ករោគលើផ្លូវដង្ហើម យើងអាចនឹងជួបប្រទះការឈឺសាច់ដុំទ្រូង ដែលបណ្ដាលមកពីការក្អក។ ទ្រូងរបស់យើងអាចកាន់តែឈឺចាប់ នៅពេលដែលយើងដកដង្ហើម ឬក្អកខ្លាំង។
ចំណុចសំខាន់
អាការៈឈឺសាច់ដុំទ្រូង អាចបង្កឲ្យមានការឈឺចាប់ដូចគេចាក់ និងឈឺភ្លាមៗ។ បញ្ហានេះកើតឡើងនៅពេលដែលសាច់ដុំរបស់យើងយារ ឬរហែក។ ភាគច្រើន ការឈឺទ្រូងកើតចេញពីសំពាធសាច់ដុំចន្លោះឆ្អឹងជំនី ដែលមានតួនាទីគ្រប់គ្រងដង្ហើម និងធ្វើឲ្យរាងកាយផ្នែកខាងលើមានលំនឹង។នៅពេលដែលយើងមានអាការៈឈឺសាច់ដុំទ្រូង រោគសញ្ញាដំបូងដែលយើងជួបប្រទះ គឺឈឺចាប់ដូចគេចាក់នៅក្នុងទ្រូង មានអារម្មណ៍ខ្សោយ ស្ពឹក រឹង និងឬហើមផងដែរ។ តាមពិតទៅ រោគសញ្ញាទាំងនេះស្រដៀងនឹងគាំងបេះដូងដែរ ប៉ុន្តែអាការៈគាំងបេះដូង អាចរួមបញ្ចូលរោគសញ្ញាបន្ថែមមួយចំនួនផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]