ភ្នំពេញ៖ ដូចដែរអ្នកគាំទ្របានដឹងហើយថា អ្នកនាង លីកា សមាជិកក្រុម2Themoon បានទទួលការចាប់អារម្មណ៍ពេញបណ្តាញហ្វេសប៊ុក ក្រោយពីរូបនាងបានបញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការមានស្វាមី កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ជាងនេះទៅទៀត បន្ទាប់ពីនោះនាងក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏ធំក្នុងជីវិត គឺកំពុងពោពោះកូនក្នុងផ្ទៃ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ ហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ សម្រស់អ្នកម៉ាក់វ័យក្មេងរូបនេះតែម្ដង ពោលគឺ លីកា នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសគឺសាច់ដ៏ភ្លឺរលោងម៉ដ្ឋខៃ ថែមទាំងស្បែកមុខភ្លឺរលោង សឹងតែស្រមោចវារជ្រុះ ដូចមិនមែនអ្នកទម្ងន់សោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយឃើញដូច្នេះ មានអ្នកទស្សនាជាច្រើនបានចូលទៅខមិនសរសើរតារាស្រីរូបនេះមិនដាច់ពីមាត់ ជាមួយនឹងការពូកែក្នុងការថែរក្សាសម្រស់ឲ្យនៅតែផូរផង់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]