រាជធានីភ្នំពេញ ៖ នរណាមិនសរសើរពី តារារ៉េប វណ្ណដា មិនត្រឹមតែ ឆាប់ទទួលបានប្រជាប្រិយភាពនោះទេ រូបលោកក៏ក្លាយជា តារាដែលគេឯងសរសើរឈរឈ្មោះបោះសម្លេងបានច្រើនឆ្នាំ មិនព្រមស្រកស្រុះចំនួនអ្នកគាំទ្រទាល់តែសោះ។
ទន្ទឹមនឹងនេះ រូបលោកក៏ធ្លាប់បង្ហើបពីប្រវត្តិដើម មុននឹងក្លាយជា តារាល្បីលំដាប់ប្រទេសដូច្នេះ រូបលោកជាកូនប្រុសម្នាក់ ក្នុងគ្រួសារធម្មតាម្នាក់ មានអាជីពជាក្មេងកោសដូងតែប៉ុណ្ណោះ ប៉ុន្តែព្រោះតែ ក្តីស្រមៃរបស់ខ្លួន រូបលោកហា៊នចាកចេញពីស្រុកមកភ្នំពេញ ដើម្បីស្វែងរកគោលដៅខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មុននឹងដើរដល់ចំណុចនេះ រូបលោកបង្ហើបពីគំនិតខ្លួនធំៗទាំង៥ ដែលធ្វើឲ្យខ្លួនវិវត្តន៍ខ្លួន មិនគួរឲ្យជឿយ៉ាងដូច្នេះនោះគឺ ៖
១. មានជីវិត ត្រូវតែមាន "ផែនការ" ហេីយអនុវត្តន៍លេីផែនការនោះ ទេីបជីវិត អ្នកមិនវង្វេងផ្លូវ ។
២. ចង់សម្រេចជោគជ័យធំ ត្រូវតែហ៊ានចាកចេញពីតំបន់សុវត្ថិភាព ។
៣. ការងារមិនហេីយ កុំដេីរចេញពីបន្ទប់" លុបចោលទម្លាប់ចាំសិន ហេីយចាប់ផ្ដេីមធ្វេីឥឡូវនេះ ធ្វេីរហូតដល់បញ្ចប់ទេីបសម្រាកបាន ។
៤. ការរៀន មិនមែនទាន់តែនៅសាលារៀនទេ ទេីបអាចរៀនបាន យេីងអាចរៀនបានគ្រប់ទីកន្លែងអោយតែយេីងចង់រៀន " រៀនពីមនុស្ស រៀនពីបរាជ័យ រៀនពីសៀវភៅ រៀនពីបទពិសោធន៍... ។
៥. កន្លែងណាដែលមិនផ្ដល់តម្លៃអោយយេីង យេីងត្រូវតែស្វែងរកកន្លែងថ្មីដែលផ្ដល់តម្លៃអោយយេីងហេីយហេីយព្យាយាមដុះខាត់ខ្លួនឯងអោយកាន់តែរីកចម្រេីននៅកន្លែងថ្មីនោះ៕
ប្រភព ៖ Morning Quote
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]