ជំងឺបេះដូង សំដៅទៅលើចង្កោមជំងឺដែលប៉ះពាល់ដល់សរសៃឈាមបេះដូង។ ពិតណាស់ ជំងឺបេះដូងមានច្រើនប្រភេទដូចជា ជំងឺសរសៃឈាមបេះដូង ចង្វាក់បេះដូងលោតខុសប្រក្រតី ជំងឺបេះដូងពីកំណើត ជំងឺសាច់ដុំបេះដូង និងជំងឺគាំងបេះដូងជាដើម។ រីឯការព្យាបាលជំងឺនីមួយៗ ក៏មានភាពខុសគ្នាផងដែរ។ យ៉ាងណាមិញ ការយល់ដឹងបន្ថែមពីជំងឺបេះដូង អាចជួយបញ្ចៀស ក៏ដូចជាគ្រប់គ្រងជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
១. ផលវិបាកនៃសម្ពាធឈាមខ្ពស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងមិនអាចគ្រប់គ្រងបញ្ហាសម្ពាធឈាមខ្ពស់បាន យើងអាចប្រឈមនឹងហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ ការពិនិត្យសម្ពាធឈាមជាប្រចាំ ជារឿងដ៏ចាំបាច់មួយ ដើម្បីថែទាំសុខភាពបេះដូង។
២. រោគសញ្ញានៃការគាំងបេះដូង
បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលឈាមផ្ទុកអុកស៊ីសែន ត្រូវរាំងស្ទះ និងមិនអាចហូរទៅកាន់បេះដូង។ បច្ចុប្បន្ននេះ គ្នាយើងវ័យក្មេងបានបាត់បង់ជីវិតដោយសារតែជំងឺបេះដូង ពីព្រោះតែរបបអាហារមិនត្រឹមត្រូវ អសកម្មភាពរាងកាយ និងស្រ្តេស។ រោគសញ្ញានៃជំងឺបេះដូងមានដូចជា ការឈឺចាប់នៅទ្រូង ដៃ ស្មា កែងដៃ ថ្គាម ឬខ្នង ហត់ និងចង្អោរ ឬក្អួត។
៣. គាំងបេះដូងភាគច្រើនកើតឡើងនៅពេលព្រឹក
យោងតាមការស្រាវជ្រាវបានបង្ហាញថា ការគាំងបេះដូងកើតឡើងជាទូទៅនៅពេលព្រឹក ដោយសារតែអ័រម៉ូនស្រ្តេសដូចជាអ័រម៉ូន Cortisol មានកម្រិតខ្ពស់នៅពេលព្រឹក។
៤. ការសើចមានអត្ថប្រយោជន៍ដល់បេះដូង
ការចំណាយពេលជាមួយគ្រួសារ អាចជួយកាត់បន្ថយស្រ្តេស និងប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ដែលជំងឺនេះនាំឲ្យកើតជំងឺបេះដូង។ លើសពីនេះ ការសើចក៏អាចការពារសុខភាពបេះដូង ដោយជួយធ្វើឲ្យសរសៃឈាមបានសម្រាក និងរីកឡើងវិញ។ ដូច្នេះហើយ យើងគួរតែសើចឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៥. គន្លឹះបង្ការជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ដើម្បីបង្ការអាការៈគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល យើងគួរតែបញ្ឈប់ការជក់បារី ធ្វើលំហាត់ប្រាណជាទៀងទាត់ ញ៉ាំរបបអាហារល្អៗ និងពិនិត្យសម្ពាធឈាមជាប្រចាំ។ បន្ថែមពីនេះ យើងចាំបាច់ត្រូវគ្រប់គ្រងទម្ងន់ខ្លួន ជាតិស្ករក្នុងឈាម សម្ពាធឈាម ខ្លាញ់ក្នុងសរសៃឈាមឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]