កម្សាន្ត៖ ជាច្រើនឆ្នាំមកហើយ នៅក្នុងសង្គមសិល្បៈភាគច្រើនគេដឹងថាមានសិល្បករ សិល្បករិនី តែងតែបិទបាំងរឿងខ្លួនមានទំនាក់ទំនងស្នេហា ក៏ព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាពជាដើម។ ដោយអ្នកខ្លះ ព្យាយាមលាក់មុខគូស្នេហ៍ខ្លួន សូម្បីតែបណ្ដើរគ្នានៅទីសាធារណៈគ្មានផង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានតារាជាច្រើនបានបើកជំហរពីទំនាក់ទំនងស្នេហាឲ្យហ្វេនបានដឹងច្បាស់ៗតែម្ដង។
ពិតណាស់ បច្ចុប្បន្នមហាជនតែងតែគាំទ្ររាល់ការសម្រេចចិត្តរបស់សិល្បករ សិល្បការិនី ដែលមានទំនាក់ទំនងស្នេហា ឬមានស្វាមីនិងភរិយានោះ។ ក្នុងនោះដែរ បើនិយាយដល់តារាខ្មែរ ដែលតែងតែបង្ហាញមុខ ហើយផ្លាស់ប្ដូរគូស្នេហ៍ជាញឹកញាប់លើបណ្ដាញសង្គមនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ នាយ ចឺម
អាចនិយាយបានថា តារាចម្រៀងវ័យក្មេង នាយ ចឺម ជាបុរសដែលសំណាងជាងគេ ខណៈដែលគូស្នេហ៍ម្នាក់ៗសុទ្ធតែជាតារាស្រីល្បី មានរូបសម្ផស្សស្រស់ស្អាត។ ក្រោយបែកសង្សារជាស្រីស្អាតប៉ុន្មាននាក់ ថ្មីៗនេះលោកបានបង្ហាញមុខគូស្នេហ៍ថ្មីមានមុខមាត់ស្អាត ស្បែកសភ្លឺថ្លាមិនចាញ់អ្នកមុនៗប៉ុន្មានឡើយ។



២៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា
មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញអ្នកនាង ហ្វីយ៉ាតា ខូចចិត្តនឹងរឿងស្នេហាជាច្រើនដង ប៉ុន្តែថ្មីៗនេះនាងទើបតែមានសង្សារថ្មីមានសញ្ជាតិបារាំង មានរូបសម្បត្តិសង្ហាមិនចាញ់អ្នកមុនៗឡើយ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]