កម្សាន្ត៖ សិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម«រៀម» ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា ជាងនេះទៅទៀតលោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។

ជាពិសេសថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យហ្វេនៗសរសើរទឹកចិត្តលោកជាខ្លាំង ក្រោយពី វីរៈសិទ្ធ បានធ្វើការឡើងច្រៀងលើឆាកតន្ត្រីទាំងមេឃកំពុងបង្អុលភ្លៀងយ៉ាងខ្លាំង តែតារាប្រុសរូបនេះមិនរុញរាក្នុងការបង្ហើរសំនៀងដើម្បីបម្រើអារម្មណ៍អ្នកទស្សនា ខណៈដែលពេលនោះលោកទទួលបានសម្លេងគាំទ្រផ្តល់កម្លាំងចិត្តជាខ្លាំងពី មហាជនដែលកំពុងទស្សនាផ្ទាល់ទាំងភ្លៀងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែសំខាន់គឺ តារាចម្រៀងប្រុសរូបនេះនៅតែអាចរក្សាបានទឹកដមសំនៀងដ៏ស្រទន់ ឡើងផ្អែមពិរោះអន្លង់អន្លោច បានស្ដាប់ហើយពិរោះរណ្ដុំចិត្តតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ