ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ននេះកំពូលតារាចម្រៀងសម្លេងស្រទន់ ផ្អែមមានទឹកដមពីរោះ មាស សុខសោភា ក្រោយពីបានចូលជ្រកក្នុងទ្រនំថ្មី អ្នកនាងក៏បន្តចេញបទចម្រៀងថ្មីៗពីរោះៗជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រជានិច្ច មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានឆក់យកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែសម្រស់របស់នាងផងដែរ។
ជាក់ស្ដែង បើក្រលេកមើលសម្រស់បច្ចុប្បន្នរបស់តារាស្រីរូបនេះ ឃើញថាធ្វើឲ្យអ្នកគាំទ្រសរសើរខ្លាំងមែនទែន ក្នុងវ័យ៣៨ឆ្នាំ មាស សុខសោភា នៅតែរក្សាបាននូវសម្រស់ដ៏ផូផង់ ក្មេងជាងវ័យ ជាពិសេសក្នុងរូបភាព ប៉ុន្មានសន្លឹកដែលទើបតែបង្ហោះថ្មីៗនេះ នេះបង្ហាញឲ្យឃើញច្បាស់ៗតែម្ដង នៅផ្ទៃមុខដ៏រលោងម៉ដ្ឋខៃ គ្មានសូម្បីស្នាមជ្រីវជ្រួញបន្តិច មិនតែប៉ុណ្ណោះ ថតក្បែរសិស្សប្អូនរួមទ្រនំ លោក ដួង វីរៈសិទ្ធ ទៀតនោះដូចពួកម៉ាកនិងគ្នា មិនដឹងអាចច្រលំថា អ្នកនាង ទើបតែ២០ជាងតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះ អ្នកគាំទ្រតារាចាស់វស្សារូបនេះ ថែមទាំងសរសើរថាអាដលមិនដឹងមានរូបមន្តអីបានជា រូបសម្បត្តិនៅតែខ្ចីហើយក្មេងដល់ថ្នាក់នេះ ស្បែកវិញរកតែស្នាមជ្រួញមួយមិនឃើញ ខ្ញង់សា.ហាវណាស់៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]