ភ្នំពេញ៖ ជាសិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម«រៀម» ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា។
ជាងនេះទៅទៀត លោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ មានឈាមជ័រសុទ្ធសឹងតែជាអ្នកសិល្បៈ ក៏ដូចជាមានប្អូនប្រុសម្នាក់ ដែលដើរលើវិស័យចម្រៀងជាមួយគ្នា គឺ លោក ម៉ម ពេជ្ជរិទ្ធ បើនិយាយពីទឹកដមសម្លេង របស់បងប្អូនប្រុសពីរនាក់នេះ គឺសុទ្ធតែផ្អែមលួងលោម តែម្ដងរាល់ពេលបង្ហើរសំនៀងម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រលេកទៅស្តាប់ការបកស្រាយចម្រៀងរបស់ ដួង វីរៈសិទ្ធ ដែលបានលើកយកបទចម្រៀងរបស់ប្អូនប្រុស មកបកស្រាយដែលមានចំណងជើងថា«ឆ្ងាយ» នេះវិញ រឹតតែរណ្តុំចិត្តអ្នកស្តាប់ឲ្យអន្លង់អន្លោច ទោទន់ ទៅតាមការបំពេររបស់របស់ លោក ជាមួយនឹងសម្លេងដ៏ផ្អែមស្រទន់ លួងលោម ទោះបីជាស្រែកយ៉ាងណាក៏នៅតែផ្អែមដដែល៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




@raksmey1390 បងហើយប្អូនសម្លេងម្នាក់មួយបែប❤️🎶🎵🎤@ដួង វីរៈសិទ្ធ @ម៉ម ពេជ្ជរិទ្ធ PJRithM ♬ original sound - រស្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]