បាងកក៖ ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2022 ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បីសហការគ្នាលើការងារក្របខ័ណ្ឌ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-19 បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពល ជាដើម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមមូលបទ “ការសម្រេចបាននូវក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” សន្និសីទនេះ មានការពិភាក្សាអំពីបញ្ហាមួយចំនួន រួមមានការប្រែប្រួលអាកាសធាតុ សង្គមមានកាបូនទាប សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការគ្នាដើម្បីជួយសង្គ្រោះពិភពលោកផងដែរ ។
នៅក្នុងសន្និសីទ ESG ឆ្នាំ 2022៖ “ការសម្រេចបាននូវ SCG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” នោះលោក Roongrote Rangsiyopash ប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានពន្យល់ថា៖
លោក Roongrote បានបន្ថែមទៀតថា៖
អគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Lim Jock Hoi បានគូសបញ្ជាក់ពីយន្តការអាស៊ាន នៅក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់អាស៊ាន ។
លោក បានមានប្រសាសន៍ថា៖
បន្ថែមលើនេះ សន្និសីទ ESG ឆ្នាំ 2022 ក៏បានឆ្លុះបញ្ចាំងអំពីភាពភាពចាំបាច់នៃការកាត់បន្ថយវិសមភាពសង្គមផងដែរ ។ ក្នុងនោះ ស្ត្រី និងក្មេងជំនាន់ក្រោយ សុទ្ធតែមានតួនាទីរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយវិបត្តិផ្សេងៗ ។ ដោយសារស្ត្រីមានតួនាទីសំខាន់ក្នុងការថែទាំ និងផ្គត់ផ្គង់ក្រុមគ្រួសារ ដូច្នេះហើយនេះគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍ផង និងប្រទេសជាតិផង។ នៅក្នុងសន្និសីទនេះ មានវគ្គចែករំលែក ដើម្បីជំរុញទឹកចិត្តស្ត្រី ដោយឆ្លុះបញ្ចាំងពីសក្តានុពលរបស់ពួកគាត់។ ការចែករំលែកទាំងនេះ នឹងជួយឲ្យស្ត្រីរៀបចំខ្លួនបង្កើនចំណេះដឹង និងការអភិវឌ្ឍជំនាញបន្ថែមទៀត ដែលនឹងជួយឲ្យពួកគាត់មានសមត្ថភាពដើម្បីជំនះការលំបាកក្នុងជីវិត តាមរយៈការមានប្រភពចំណូល ស្ថិរភាពអាជីព និងភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯង។ ចំណុចនេះស្របតាមគោលបំណងរបស់ APEC 2022 របស់ប្រទេសថៃក្នុងការជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី។ បន្ថែមលើនេះ សន្និសីទនេះបានអញ្ជើញមនុស្សជំនាន់ថ្មី ឲ្យបង្ហាញពីការទទួលស្គាល់ ចំពោះសក្ដានុពល និងតួនាទីរបស់ខ្លួន ក្នុងការជំរុញក្របខណ្ឌ ESG ។ ពួកគេអាចរួមចំណែកនូវគំនិតចម្រុះ និងជំនាញដែលអាចកាត់បន្ថយគម្លាតវិសមភាព និងលើកកម្ពស់គុណភាពជីវិតសម្រាប់ក្រុមប្រជាជនបាត់ឱកាសរបស់អាស៊ាន។ ករណី ជោគជ័យមួយចំនួន រួមមាន តំណាងវ័យក្មេងមកពីប្រទេសឥណ្ឌូនេស៊ីដែលបានបង្កើតបន្ទះសូឡាសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងអ្នកតំណាងរបស់ប្រទេសថៃដែលបានបង្កើតកម្មវិធីបកប្រែភាសាសញ្ញាដើម្បីបង្កភាពងាយស្រួលសម្រាប់មានជនពិការភាព ។
លោក Roongrote បានបន្ថែមថា៖
សម្រាប់នៅប្រទេសកម្ពុជា អេសស៊ីជី បានអនុវត្តក្របខ័ណ្ឌ ESG ក្នុងទម្រង់សកម្មភាពផ្សេងៗ។ អេសស៊ីជី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអង្កេតមូលដ្ឋាន សម្រាប់គម្រោងប្រព័ន្ធអេកូឡូស៊ី និងស្តារនីតិសម្បទានៅរោងចក្រស៊ីម៉ងត៍កំពត។ នៅក្នុងដំណើរការផលិតកម្មវិញ អេសស៊ីជី បានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ សម្រាប់ផលិតផលស៊ីម៉ងត៍ អេសស៊ីជី ក៏បានកាត់បន្ថយការបំភាយឧស្ម័ន កាបូនិច ទៅក្នុងបរិយាកាស តាមរយៈការបង្កើតរូបមន្តថ្មី និងប្រើប្រាស់សារធាតុកម្ទេចថ្ម (clinkers) កាន់តែតិចក្នុងការផលិតរបស់វា។ ទាក់ទងនឹងសកម្មភាពសង្គម អេសស៊ីជី បានផ្តល់អាហារូបករណ៍ជាង 1,500 ដល់សិស្សវិទ្យាល័យនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពត សម្រាប់ឆ្នាំសិក្សា 8 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2014។ លើសពីនេះទៅទៀត អេសស៊ីជី បានពង្រីកអាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យ ដោយផ្តល់អាហារូបករណ៍ចំនួន 20 កន្លែង សម្រាប់មុខវិជ្ជាផ្នែកវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្ត្រ ក្នុងឆ្នាំ 2018 និង 2019។ លើសពីនេះ អេសស៊ីជី បានបរិច្ចាគថវិកាប្រចាំឆ្នាំជាច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក្រសួងសុខាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតក្នុងពេលមានគ្រោះធម្មជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]