រាជធានីភ្នំពេញ ៖ ពិតណាស់ ពិធីការិនី សុខ សោម៉ាវត្តី ជាតារាស្រីក្នុងសិល្បៈខ្មែរ ដែលបែកបាក់ពីស្វាមី គ្មានការហែកហួរ បកស្រាយវែកញែកច្រើន ពោលគឺបែកស្ងាត់ៗមិនទម្លាយពីមូលហេតុអ្វីទាំងអស់ ទន្ទឹមនឹង ជីវិតអាពាហ៍ពិពាហ៍បរាជ័យមួយនេះ រូបនាងក៏មានចំណងដៃកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ផងដែរ។
ជាក់ស្តែង កូនស្រីពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែលូតលាស់ ពេលនេះកម្ពស់ស្ទើរស្មើអ្នកម៉ាក់បាត់ទៅហើយ ខណៈសម្រស់អ្នកម៉ាក់ កាន់តែក្មេងទៅៗ មើលមួយភ្លែតស្មានតែជាបងប្អូនគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ រូបនាងបានផ្ទឹមរូបភាពខ្លួន និងកូនស្រី ធ្វើឲ្យហ្វេនៗភ្ញាក់ព្រឺត ព្រោះតែ មើលពីចំហៀងកាន់តែជិត ទើបដឹងថា កូនស្រីនិងរូបនាង គឺដូចគ្នាបេះដាក់ ក្រឡេកមួយភ្លែតស្មានតែរូបភាពតែមួយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]