សុខភាពថ្លើមក្នុងអំឡុងពេលពពោះអាចចុះខ្សោយដោយសារការប្រែប្រួលអ័រម៉ូនក្នុងរាងកាយដែលប៉ះពាល់ដោយផ្ទាល់ដល់មុខងារថ្លើម ហើយអាចបង្កទៅជាជំងឺថ្លើមមួយចំនួនក្នុងពេលពពោះ ហើយក៏អាចបង្កគ្រោះថ្នាក់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើជំងឺថ្លើមដែលកើតតែក្នុងអំឡុងពេលពពោះមានអ្វីខ្លះ? ហើយម៉ាក់ៗគួរថែរក្សារសុខភាពថ្លើមបែបណាដើម្បីចៀងវាងមានបញ្ហាថ្លើមក្នុងអំឡុងពពោះ?
១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហាថ្លើម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស· ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង· ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារតែថ្លើមខ្យោយ។· ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម· ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង
២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ
ក. អាស៊ីដអូមេហ្កា ៣
អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេងអូលីវ និងគ្រាប់វ៉ុលណាត់។
ខ. តែបៃតង
តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់មុខងារថ្លើម និងការពារថ្លើមពីជាតិពុលដែលបង្កគ្រោះថ្នាក់។
គ. ខ្ទឹមស
ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុសម្លាប់មេរោគ។ តាមការសិក្សាបានឱ្យដឹងថា ខ្ទឹមសជួយឱ្យរាងកាយយើងផលិត និងបញ្ចេញអង់ស៊ីមដែលបណ្តេញជាតិពុលចេញពីថ្លើម។
ឃ. ក្រូចថ្លុង
ក្រូចថ្លុងមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយអាចជួយការពារ និងជួសជុលកោសិកាថ្លើមដែលខូច។
ឃ. ផ្លែឈើអម្បូរបឺរី
ផ្លែឈើអម្បូរបឺរីដូចជា ក្រេនបឺរី ប្លូបឺរី ស្ត្របឺរី ប្លេកបឺរី សារីព្រៃជាដើមមានផ្ទុកសារធាតុ anthocyanins ដែលអាចជួយការពារថ្លើមពីការខូចខាត។ លើសពីនេះទៅទៀត ផ្លែឈើអម្បូរបឺរីក៏មានផ្ទុកសារធាតុប៉ូលីហ្វេណុល (polyphenols) ដែលអាចជួយការពារប្រឆាំងនឹងជំងឺខ្លាញ់រុំថ្លើមដែលមិនបង្កដោយគ្រឿងស្រវឹង ដោយជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ និងខ្លាញ់ក្នុងខ្លួនយើង។
ង. ផ្លែទទឹម
ផ្លែទទឹមសម្បូរទៅដោយសារធាតុប៉ូលីហ្វេណុលដែលការពារជាលិការពីការបំផ្លាញពីរ៉ាឌីកាល់សេរី កាត់បន្ថយការខូចថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែទទឹមក៏សម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C ហើយអាចអាចជួយបង្កើន កម្រិតអេម៉ូក្លូប៊ីនដែលមាននាទីដឹកនាំអុកស៊ីសែនទៅចែកចាយគ្រប់ជាលិកានៅក្នុងរាងកាយយើង។
ច. មើមថាយថាវក្រហម
មើមថាយថាវក្រហមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងវីតាមីនច្រើនប្រភេទដែលអាចជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រឆាំងនឹងការឆ្លងមេរោគ ហើយអាចជំរុញរំហូរទឹកប្រមាត់ក្នុងការបំបែកកាកសំណល់ពុល។
ក្រៅពីនេះ ដើម្បីសុខភាពថ្លើមក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរចៀសវាងគ្រឿងស្រវឹង ត្រូវហាត់ប្រាណជាប្រចាំ កុំឱ្យឡើងទម្ងន់ខ្លាំងពេក ញុំាអាហារដែលល្អចំពោះសុខភាព និងចៀសវាងស្រូបសារធាតុពុលពីថ្នាំបាញ់មូស ឬទឹកសម្អាតឥដ្ឋជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]