សត្វ​សង្កើច​ជា​ពពួក​សត្វ​ល្អិត​តូច​ៗ​ដែល​ចូលចិត្ត​សម្ងំ​លាក់​ខ្លួន​នៅ​ទី​ងងឹត ស្រោម​ពូក ខ្នើយ​ ភួយ​ សាឡុង និង​គ្រឿង​សង្ហារិម​ផ្សេង​ៗ​នៅក្នុង​ផ្ទះ​ ដោយ​បឺត​ឈាម​មនុស្ស​ ឬ​សត្វ​​ជា​អាហារ​។

សញ្ញា​​បញ្ជាក់​ថា​សង្កើច​ខាំ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ធម្មតា សង្កើច​តែង​បឺត​ឈាម​នៅ​ពេល​ដែល​យើង​គេង​លក់ ហើយ​យើង​អាច​​ដឹង​ថា​ខ្លួន​ត្រូវ​សត្វ​ប្រភេទ​នេះ​ខាំ​ ក្រោយ​ពេល​ដែល​យើង​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ​ នៅ​ពេល​ភ្ញាក់​ពី​គេង​ប៉ុណ្ណោះ។

  • ​ស្នាម​ខាំ និង​សាច់​ហើម​
  • ស្នាម​ខាំ​ដែល​មិន​បង្ក​ការ​ឈឺចាប់​នៅ​ពេល​ដំបូង ប៉ុន្តែ​នឹង​ប្រែ​​ជា​ក្រហម​ រមាស់​ នៅ​ពេល​ដែល​រាងកាយ​ប្រតិកម្ម​នឹង​ការ​រលាក​​​​ដោយ​​ជាតិ​ពុល​ ដែល​បញ្ចេញ​ដោយ​សត្វ​សង្កើច
  • ស្នាម​ប្រឡាក់​ឈាម​នៅ​លើ​​គ្រែ។

រូបមន្ត​ធម្មជាតិ​កាត់បន្ថយ​ការ​ឈឺចាប់​ដោយ​សត្វ​សង្កើច​ខាំ​

  • ស្អំ​កំណាត់​ត្រជាក់
  • លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ
  • ត្រដុស​សំបក​ចេក​នៅ​បរិវេណ​ខាំ
  • លាប​ទឹក​ដោះ​គោ

វិធី​កម្ចាត់​ពពួក​សត្វ​សង្កើច

  • បោក​សម្អាត​កម្រាល​ពូក​ ខ្នើយ​ ពួយ​ឲ្យ​បាន​​ញឹកញាប់​ និង​ស្អាត​ល្អ ​
  • ប្រើ​ម៉ាស៊ីន​សម្លាប់​មេរោគ​​​នៅ​បរិវេណ​ដែល​សង្កើច​សម្ងំ​លាក់​ខ្លួន។

តើ​​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ឬ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​ទេ​ នៅ​ពេល​ដែល​សង្កើច​ខាំ?

ក្នុង​ករណី​កម្រ​ខ្លះ សត្វ​សង្កើច​ខាំ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ និង​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ​ ប្រសិន​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ

  • ពិបាក​ដក​ដង្ហើម
  • ចង្វាក់​បេះដូង​មិន​ទៀង
  • ហើម​អណ្ដាត​
  • ពងបែក​នៅ​កន្លែង​ខាំ ជា​ពិសេស​ប្រសិនបើ​វា​មាន​ទំហំ​ធំ
  • គ្រុន​ក្តៅ​
  • ខ្ទុះ​ ឬ​សារធាតុ​រាវ​ចេញ​ពី​កន្លែង​ខាំ ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ (ជា​ពិសេស​ នៅ​ពេល​ដែល​មាន​ស្នាម​ក្រហម​នៅ​លើ​ស្នាម​ និង​មាន​អាការៈ​គ្រុន​ក្ដៅ)។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]