ភ្នំពេញ៖ Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកគឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀលសម្រាប់បណ្ដាតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលនានា។
សម្រាប់ថ្នាក់សិក្សាពេលព្រឹក ដែលបានចូលរួមដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកកាសែតកម្ពុជា (CCJ) យើងឃើញថាមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកចំនួន ១០០នាក់។ ប្រធានបទដែលបានលើកឡើងរួមមាន៖ ការលើកកំពស់ការយល់ដឹងអំពីស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Meta ដល់អ្នកសារព័ត៌មាន ដើម្បីអោយពួកគេចេះថែរក្សាសុវត្ថិភាពគណនីបណ្ដាញសង្គមរបស់ពួកគេ ក៏ដូចជាចែករំលែកអំពីគន្លឹះក្នុងការបង្កើតនិងថែរក្សាទំនាក់ទំនងបានជិតស្និទ្ធជាមួយនឹងសហគមន៍។
ថ្លែងក្នុងឱកាសនេះផងដែរ នាយកគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា លោក ហេង ភក្ដី បានមានប្រសាសន៍ថា៖
នាយកគ្រប់គ្រងក្លឹបអ្នកកាសែត (CCJ) លោក ប៉ែន បូណា មានប្រសាសន៍ថា៖
លោក ណុប វី ដែលជានាយកប្រតិបត្តិ CamboJA បានលើកឡើងថា៖
ចំណែកឯលោក អ៊ិត សុធឿត ជានាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងបន្តថា៖
សម្រាប់កិច្ចថ្នាក់បណ្តុះបណ្ដាលពេលរសៀលវិញ ផ្ដោតសំខាន់ទៅលើអង្គការក្រៅរដ្ឋាភិបាល ដែលមានការិយាល័យនៅកម្ពុជានានា គឺទទួលបានការចូលរួមពីសំណាក់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ ហើយវគ្គនេះផងដែរ ក៏បានផ្ដោតសំខាន់លើរបៀបដែលក្រុមហ៊ុន Meta អាចរួមចំណែកក្នុងការអភិវឌ្ឍបន្ថែមនូវសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងបំនិនឌិជីថលនានា។
ប្រធានផ្នែកទំនាក់ទំនង និងគៀគរធនធាននៃគណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា លោក នង នាថនរៈ មានប្រសាសន៍ថា៖
បន្ថែមពីលើការបណ្ដុះបណ្ដាលដោយផ្ទាល់ៗបែបនេះ ក្រុមហ៊ុន Meta ក៏មានចែកជូនជាសៀវភៅណែនាំអំពី សុវត្ថិភាព និងឯកជនភាពហ្វេសប៊ុកផងដែរ។ គម្រូសៀវភៅណែនាំដែលមាន ៥៨ ទំព័រនោះ មានបញ្ចូលនូវគន្លឹះផ្សេងៗក្នុងការថែរក្សាប្រូហ្វាល និងទំព័រហ្វេសប៊ុករបស់អ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព ព្រមទាំងបន្ថែមនូវការពន្យល់អំពីរបៀបក្នុងការទប់ស្កាត់ការបៀតបៀនពីសំណាក់ដទៃ និងគ្រប់គ្រងលទ្ធិភាពក្នុងការបញ្ចេញមតិរបស់ពួកគេនោះ។ លំណែនាំទាំងនោះក៏មានផ្ដល់នូវគន្លឺះប្រើប្រាស់បន្ថែមអំពីការប្រើប្រាស់ Facebook Instagram និង WhatsApp ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]