ភ្នំពេញ៖ ដូចដែរបងប្អូនមហាជនបានដឹងហើយ កាលពីជាងមួយសប្តាហ៍មុន លោក ឧកញ៉ា ហេង ឡុង បានទទួលកាដូរយ៉ាងធំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងថ្ងៃកំណើត គឺរថយន្តម៉ាក Roll Royce ដែលមានតម្លៃកប់ក្តោងដល់ទៅជាង១លានដុល្លារ។

យ៉ាងណាមិញ ក្រោយពីទទួលបានកាដូរ លោក ឧកញ៉ា ហេង ឡុង បានប្រគល់សិទ្ធជូនទៅ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាភរិយាជាអ្នកទទួលសព្វគ្រប់។ ជាក់ស្ដែង បើក្រលេកមើលអ្នកទទួលបានរថយន្តមួយគ្រឿងនេះ អ្នកនាង ចនច័ន្ទ បានសាកឡើងជិះថតបង្អួតរាង កាចស្ទាយ៍ជាម៉ូដែលក្នុងរថយន្តលំដាប់អភិជនមួយនេះ មើលទៅពិតជាសាកសមនិងទំនងខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឃើញដូច្នេះហើយ មានតិអ្នកចូលទៅខមិន អបអរក៏ដូចជាបញ្ចេញអារម្មណ៍រំភើបជំនួសតារាស្រីរូបនេះ ដែលក្នុងឆ្នាំនេះទទួលបានកាដូរដ៏ធំ ជារថយន្តទំនើបបែបអភិជនតម្លៃមិនធម្មតាយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 
ចន ច័ន្ទលក្ខិណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា