ភ្នំពេញ៖ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ជាសិល្បការិនីផ្នែកចម្រៀងសម័យ ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ ម្យ៉ាងពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់វ័យផងដែរ។ ជាពិសេស ពេលដែលបញ្ចេញMVបទ«វីរនារី» រឹតតែមានហ្វេនគាំទ្រច្រើនខ្លាំងលើសដើម។
យ៉ាងណាមិញ ក្រៅពីផលិតបទចម្រៀងថ្មីៗ គេដឹងទៀតថាកញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែលចូលចិត្តតែងខ្លួនប្លែកៗ ជាមួយនឹងឈុតសម្លៀបំពាក់ថ្មីៗ។ មិនតែប៉ុណ្ណោះ តារារូបនេះក៏និយមប្រើប្រាស់របស់ម៉ាកប្រ៊េនៗមានតម្លៃថ្លៃថែមទៀតផង។ ម្យ៉ាងពេលតុបតែងខ្លួនទៅចូលរួមកម្មវិធីម្ដងៗ ចំណាយមិនក្រោមពាន់ដុល្លារឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកទៅមើលរូបភាពថ្មីៗដែលកញ្ញា ទេព បូព្រឹក្ស ទើបតែបង្ហោះនោះ ឃើញថាស្ទាយ៍រផបចំខ្លួននាងរឹតតែប្លែកជាងមុនលើសដើម ហើយឈុតនីមួយៗ ក៏ដូចជាការផាត់មុខ គឺមិនឲ្យដូចនរណាឡើយ។ ម្យ៉ាងម៉ូតឈុតនីមួយៗ ច្នៃឡើងជាមួយនឹងម៉ូតថ្មីខ្លះទៀតយកលំនាំតាមឈុតបុរាណខ្មែរ ដោយឈុតសម្លៀកបំពាក់ដែលនាងបានស្លៀក តែងតែទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គមគ្រប់ពេលតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]