កម្សាន្ត៖ នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន គេឃើញមានសិល្បករ សិល្បការិនីជាច្រើន កាន់តែប្រើជីវិតរស់នៅយ៉ាងឆើតឆាយហាយសូរតែម្ដង ខណៈមានឈ្មោះល្បីល្បាញនោះ។ ក្រៅពីការងារសិល្បៈដែលអាចជួយដល់ជីវភាពកាន់តែប្រសើរ គេដឹងថាមានអ្នកសិល្បៈជាច្រើន បានបើកមុខជំនួញផ្ទាល់ខ្លួន ថែមទាំងទទួលបានភាពជោគជ័យផងដែរ។
ពិតណាស់ ស្របពេលទទួលបានភាពជោគជ័យទាំងការងារសិល្បៈ ហើយនឹងមុខជំនួញ គេឃើញមានតារាជាច្រើន កាន់តែចំណាយថវិកាលើការប្រើប្រាស់របស់ប្រ៊េនមានម៉ាកល្បី ដែលមានតម្លៃថ្លៃផងដែរ។ ហើយតារាដែលនិយមប្រើរបស់ដែលមានតម្លៃថ្លៃខ្លាំងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ ចាប់ផ្ដើមចាប់ដៃគ្នាជាមួយស្វាមីបង្កើតមុខជំនួញមក គេឃើញនាងប្រើជីវិតយ៉ាងឡូយឆាយ ជាពិសេសតែងតែនិយមដើរទិញរបស់ប្រើប្រាស់ម៉ាកល្បីប្រ៊េនៗ ដែលមានតម្លៃថ្លៃផងដែរ។ ហើយគ្រប់ពេលចេញទៅលេងក្រៅប្រទេសម្ដងៗ នាងក៏ឧស្សាហ៍ចំណាយលុយទិញរបស់ប្រ៊េនជាច្រើន ដោយរបស់ខ្លះត្រឹមតែមួយតម្លៃលោតដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។
២៖ កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា ត្រូវបានគេដឹងថានាងជានារីម្នាក់ដែលនិយមដើរលេងក្រៅប្រទេស ហើយប្រទេសដែលនាងធ្លាប់ទៅដើរកម្សាន្តមិនក្រោម២០ប្រទេសនោះទេ។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏ជាសិល្បការិនីដែលនិយមប្រើរបស់ប្រ៊េនៗមានតម្លៃថ្លៃផងដែរ។
៣៖ កញ្ញា ទេព បូព្រឹក្ស
តារាចម្រៀងផ្នែកសម័យកញ្ញា ទេព បូព្រឹក្ស ក្រៅពីជាតារាចម្រៀង នាងក៏មានមុខជំនួញផ្ទាល់ខ្លួន ហើយនាងក៏ជាសិល្បការិនីដែលគេស្គាល់ច្បាស់ថា និយមប្រើប្រាស់របស់របរមានម៉ាកល្បីៗ ប្រ៊េនធំៗផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ចប់កម្មវិធីភ្លាម មាន សូនីតា និង ម៉ានិត មានកិត្តិយស បានការអញ្ជើញពិសាអាហារពេលល្ងាច ពីឯកអគ្គរាជទូតកម្ពុជាប្រចាំបារាំងភ្លែត!
- មាន សូនីតា ក្លាយជាតារាស្រីខ្មែរទីមួយ ដែលមានមុខលើវេបសាយអន្តរជាតិ reuter
- រាជនីក្រម៉ាខ្មែរ មាន សូនីតា មានមុខមាត់ដើរលើកម្រាលព្រំក្រហម បង្ហាញឈុតក្រម៉ារំលេចក្បាច់រចនាខ្មែរយ៉ាងអស្ចារ្យ