រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងប់ស្ងាត់ពីវិស័យចម្រៀងមួយរយៈធំ ព្រោះតែការទទួលរងការរិះ.គន់ពីមហាជនច្រើនជាបន្តបន្ទាប់ មិនថាជា បទចម្រៀងឬក្បាច់រាំរបស់ខ្លួន តារាចម្រៀង ទេព បូព្រឹក្ស សឹងតែផ្អាកសកម្មភាពក្នុងការច្រៀង ស្ទើរតែទាំំងស្រុង។
ប៉ុន្តែ ជាសំណាងអ្វី គ្រាន់តែចាប់ផ្តើមជំហានថ្មីភ្លាម ចេញបទថ្មីៗដែលមានគុណភាព ជះលុយមិនស្តាយក្រោយ និង បង្កប់អ្វីដែលតំណាងឲ្យខ្មែរច្រើនឡើងៗនោះ ស្រាប់តែរូបនាងត្រូវមហាជនផ្ទុះការចាប់អារម្មណ៍សាជាថ្មី ជាពិសេស ក្រោយចេញបទ «វីរនារី»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ស្របពេលការងាររលូនហើយនោះ តារាចម្រៀងរូបនេះ ជាញឹកញយតែងបង្ហាញវត្តមានក្នុងឈុតប្លែកៗខុសពីគេឯង ជាពិសេសមួយឈុតៗតែងច្នៃនិងបង្កប់អ្វីដែលជាកេរ្ត៍ដំណែលរបស់ខ្មែរ ជាក់ស្តែង ដូចពេលថ្មីៗនេះ ហ្វេនៗសរសើរចេះរកនឹកឃើញ ច្នៃម៉ូតចេញពីចាប៉ីដងវែងខ្មែរ ប្លែកភ្នែកក៏ប្លែក ស្អាតក៏ស្អាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]