ភ្នំពេញ៖​ ក្រោយពីប្រកាសពីការប្រគុំតន្រ្តី​ជាផ្លូវការ SKULL TOUR របស់តារាចម្រៀងរ៉េប វណ្ណដា ដែលនឹងប្រារព្ធ ក្នុងខែនេះ បានធ្វើឲ្យហ្វេន ៗ មានការសប្បាយចិត្តជាខ្លាំង ក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ ជាពិសេសនោះ ថែមទាំងមានការ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងការប្រគុំតន្រ្តីមួយនេះផងដែរ។

ជាលើកដំបូងបំផុត ដែលការប្រគុំតន្រ្តី លោក វណ្ណដា នឹងមានការចូលរួមពីសិល្បករជាច្រើន ដែលមកពីប្រទេសថៃ ក៏ដូចជាផលិតកម្ម HypeTrain នៅប្រទេសកម្ពុជាផងដែរ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងភ្ញៀវកិត្តិយសដ៏ជាច្រើនរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការប្រកាសសិល្បករជាច្រើនដួងនេះ ត្រូវបានចូលរួមជាពិសេស ទៅនឹងតារាចម្រៀង OG BOBBY Sprite GUYGEEGEE និងថែមទាំង ESkiimo ទៀតផង ដែលនឹងធ្វើការសម្ដែងពិសេសនៅឯ SKULL TOUR ភ្នំពេញ។

អ្វីដែលជាពិសេសនោះ ក៏មានការចូលរួមការសម្ដែងពីសិល្បករ សិល្បការិនីជាច្រើនទៀតមកពីផលិតកម្ម Baramey Production មានដូចជាតារាចម្រៀងស្រី កៅ សុភា ប៉ូឡារិច វណ្ណថាន និង La Cima Cartel ជាដើម៕

យ៉ាងណាមិញ សំបុត្រគ្រប់ការប្រគំតន្រ្ដីនឹងមានដាក់លក់ក្នុងពេលដំណាលគ្នា នាថ្ងៃទី ០៩ ខែ សីហា ខាងមុខនេះ!

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព​រូបភាព៖ The Vannda

 Sprite 
OG BOBBY
GUYGEEGEE
ESkiimo
ប៉ូឡារិច
វណ្ណថាន
កៅ សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា