បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកើនដល់ ៥,៩៨៥ពាន់លានដុល្លារ កើនឡើង ១៩,៧ភាគរយ បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០២១។ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បន្តរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែបន្តរក្សារដំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។
ក្នុងឆមាសទីមួយនៃឆ្នាំនេះ របាយការណ៍ថ្មីដែលផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានគយកម្ពុជាបង្ហាញថា កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនចំនួន ៦១១ លានដុល្លារ ធ្លាក់ចុះ ៩,២ភាគរយបើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចូលពីប្រទេសចិនចំនួន ៥,៣៧៤ ពាន់លានដុល្លារ កើនឡើង ២៤,២ ភាគរយបើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជា។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបាន ៤,៨១៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥១,៨ភាគរយ បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកសម្រេចបាន ៤,៦៤៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៥៤ភាគរយបើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីសហរដ្ឋអាមេរិកឈានដល់ ១៦៨ លានដុល្លារ កើនឡើង ៨,៧ភាគរយ បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសវៀតណាម និងថៃជាដៃគូពាណិជ្ជកម្មធំទី៣ និងទី៤ ទំហំពាណិជ្ជកម្មនៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន ៣,២៦១ពាន់លានដុល្លារ និង ២,២៩៧ ពាន់លានដុល្លារអាមេរិក។
នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកើនដល់១១,១ពាន់លានដុល្លារ ជាក់ស្ដែងភាគីទាំងពីរបានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ពាន់លានដុល្លារ ពីរឆ្នាំមុនពេលកំណត់។ នៅក្នុងវេធិការធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ដែលបានប្រារព្ធធ្វើនៅពាក់កណ្តាលខែឧសភាឆ្នាំនេះ ឯកឧត្តម Wu Guoquan អគ្គទីប្រឹក្សាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ឆ្នាំ២០២២ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងពេលដំណាលគ្នា ប្រទេសទាំងពីរគួរតែយកឱកាសនេះ បន្តជំរុញកិច្ចសហប្រតិបត្តិការវិនិយោគពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនី សេដ្ឋកិច្ចឌីជីថល បៃតង និងកាបូនទាប បន្តកែលម្អទំហំ និងគុណភាពនៃពាណិជ្ជកម្មទ្វេភាគី ជំរុញការស៊ីជម្រៅរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" របស់ប្រទេសចិន និង " យុទ្ធសាស្ត្រចតុកោណ" របស់កម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]