ថៃ៖ តារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា តារាស្រីរូបនេះសព្វថ្ងៃនេះ យើងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ទៀតផង។
ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព សិទ្ធ្ធី នីកា ចាប់តាំងពីបានសាងជីវិតគ្រួសារជាមួយស្វាមីដែលជាសែរាជវង្សមក ឃើញថាបច្ចុប្បន្ន តារាស្រីរូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គមរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយលួចច្រណែនគ្រប់គ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើមើលតាមរូបភាព ដែលតារារូបនេះទើបតែបង្ហោះថ្មីៗ ពិតជាបានបង្ហាញក្តីសុខរបស់ខ្លួនយ៉ាងពេញទំហឹង ជាមួយស្វាមី ខណៈឆ្លៀតពេលធ្វើដំណើរកម្សាន្តនៅឯប្រទេសថៃ ថែមទាំងបង្ហាញនូវរូបភាពដ៏ផ្អែមល្ហែម ដើរបណ្ដើរកាន់ដៃគ្នាយ៉ាងត្រសង ជាមួយនឹងស្វាមី នៅតាមផ្លូវ មិនតែប៉ុណ្ណោះ សិទ្ធី នីកា ប្រៀបបានដូចជាព្រះនាងក្រៅខ្សែភាពយន្ត ដែលមានស្វាមីតែងតែនៅក្បែរ មើលថែដើរកាន់ថង់ចំណីអាហារ មិនខ្វល់ថាខ្លួនឋានៈជាអ្វីនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]