រាជធានីភ្នំពេញ ៖ ជឿជាក់ថា ប្រសិនបើបងប្អូនជាហ្វេនៗរបស់តារាចម្រៀង ឆន សុវណ្ណរាជ ប្រាកដជាដឹងច្បាស់ថា តារាប្រុសរូបនេះ រាងខុសប្លែកពីតារាប្រុសផ្សេងៗ ដោយសារតែរូបលោកនិយមគ្រឿងអលង្ការ មាសនិងពេជ្រ មិនចាញ់គេឯងជានារីភេទប៉ុន្មានឡើយ សំខាន់ទិញពាក់ស្រោចខ្លួន។
ជាក់ស្តែង ថ្មីៗនេះ ក្នុងការរៀបចំតុបតែងខ្លួនធ្វើជា គណៈកម្មការក្នុងការប្រកួតចម្រៀង Cambodian Idol រដូវកាលទី៤ តារាប្រុសរូបនេះ តុបតែងខ្លួនបែបទាន់សម័យ ថែមគ្រឿងអលង្ការជ្រែកខ្លួន ពិសេសចិញ្ចៀនពាក់ម្តងដល់ទៅ៦ម្រាមឯណោះ ខ្សែករូបក្បាលខ្មោច ស្ទាវកប់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារារូបនេះបង្ហាញម៉ូតចិញ្ចៀន ខ្សែកនិងបន្តោង ពាក់នៅក្នុងពិធីនោះ សុទ្ធតែជាគ្រឿងពេជ្រ ចេញពីហាងមានឈ្មោះល្បីល្បាញនៅក្នុងស្រុក មិនមែនគីឡូពាក់គ្រឿងក្រលៃឲ្យតែបានៗនោះទេ អ្នកលេងបណ្តាញសង្គម គិតត្រួសៗយ៉ាងហោចណាស់ លើខ្លួនសរុបជាងខ្ទង់មួយម៉ឺនដុល្លារដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]