ភ្នំពេញ៖​ តារាស្រី ទេព បូព្រឹក្ស បានទម្លាក់ចេញផ្សាយ teaser ថ្មីប៉ុន្មានវិនាទី សម្រាប់បទចម្រៀងទោលថ្មីរបស់នាងដែលមានចំណងជើងថា «One More» កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជន។

នៅក្នុងកម្រងវីដេអូឃ្លឹបខ្លីមួយនេះ តារាស្រីរូបនេះ បង្ហាញពី រូបរាងថ្មី នៃភាពស៊ីវីល័យទាន់សម័យ ដែលមិនធ្លាប់មានពីមុននៅក្នុងភាព ឆើតឆាយ ជាមួយនឹងវីដេអូមានគុណភាព វាកាន់តែធ្វើឲ្យនាង មានភាពទាក់ទាញទ្វេដង ជាមួយការលេងស្ទីលថ្មីបែបនេះ ក្នុងបទចម្រៀងថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងវីដេអូមួយនេះ បានបង្ហើប នៃចង្វាក់សាច់បាស បុកកន្រ្តាក់ខ្លាំង ដែលធ្វើឲ្យអ្នកស្តាប់ កាន់តែមានជ្រើមជ្រួល អន្ទះសារ​ ចង់ស្តាប់ចម្រៀងថ្មីមួយនេះតែម្តង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ មហាជនទន្ទឹមរង់ចាំ កាលចេញវីដេអូពេញ នៅថ្ងៃទី ១៤ ខែសីហា នាពេលខានមុខដូច្នេះដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

   ទេព បូព្រឹក្ស
   ទេព បូព្រឹក្ស
   ទេព បូព្រឹក្ស
វីដេអូ ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស