រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង វ៉ាង ស្រីណូ ទោះដកឃ្លាពីការងារសិល្បៈយូរឆ្នាំមែន តែហ្វេនៗនៅចង់ដឹងឮពីសុខទុក្ខរបស់តារាស្រីរូបនេះដូចមុនដដែល ដោយពេលនេះ រូបនាងកាក់កបខ្លាំងក្នុងរបរលក់កាបូបតាមអនឡាញ ទទួលការគាំទ្រខ្លាំង។

យ៉ាងណាមិញ ក្រឡេកទៅមើលជីវិតឯកជនវិញ រកស៊ីមានបានសល់លុយច្រើនបែបនេះមែន តែរូបនាងហាក់មិនខ្វាយខ្វល់រឿងរកគូស្រករឡើយ ចាយភាពនៅលីវយ៉ាងមានក្តីសុខ ពោលគឺវ៉ក់នឹងការរកស៊ីនេះតែម្តង ទិញលក់ៗ​ រហូតដល់បែកធ្លាយ មានលុយទិញផ្ទះតម្លៃខ្ទង់លានច្រើនកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ រូបនាងបានLiveលក់ផ្ទះរបស់ខ្លួនដែលទិញបម្រុងទុកលក់នោះ ស្រាប់តែបែកធ្លាយ រូបនាងស៊ូនៅផ្ទះតម្លៃល្មមៗ សុខចិត្តទុកលុយទិញផ្ទះ ទិញដី ដើម្បីទុកលក់សល់លុយចំណេញ ដោយរូបនាងលើកឡើងថា ស៊ូធ្ងន់ដូចមាស មិនធំដូចស្គរ ស៊ូនៅផ្ទះធូរថ្លៃតែទិញផ្ទះតម្លៃជាង១លានទុកលក់វិញល្អជាង៕

គ្រាន់តែស្តាប់ឮហើយ អ្នកគាំទ្រនរណាៗក៏សរសើរពីទេពកោសល្យរបស់ តារាស្រី វ៉ាង ស្រីណូដែរ នៅលីវហើយខ្លួនជាស្រីទៀត តែរឿងរកស៊ីមួយមិនឲ្យចាញ់គេឯងឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អតីតតារាសម្តែង វ៉ាង ស្រីណូ
  អតីតតារាសម្តែង វ៉ាង ស្រីណូ
  អតីតតារាសម្តែង វ៉ាង ស្រីណូ
  អតីតតារាសម្តែង វ៉ាង ស្រីណូ
  អតីតតារាសម្តែង វ៉ាង ស្រីណូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ