រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍តារារ៉េប ងួន ចាន់ដេវីត ពេលនេះ ហាក់កំពុងឡើងកូដ កំពុងត្រៀមវា.យយកប្រជាប្រិយភាពរបស់ខ្លួនត្រឡប់មកវិញ ព្រឹត្តិការណ៍កន្លងទៅទាក់ទាញចិត្តមហាជនបានមិនធម្មតាប៉ុន្មានឡើយ។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏ជាតារាល្បីរឿងសម្ភារៈនិយម ជះលុយដើរផ្សារទិញ ខោអាវ កាបូប ស្បែកជើងយ៊ីហោល្បីៗ មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ ជាពិសេសធ្វើឲ្យគេចាប់អារម្មណ៍ ក្រោយបែកធ្លាយខ្សែកតារាស្រីរូបនេះ កំម៉្មុងធ្វើពីហាងមាសពេជ្រល្បីឈ្មោះនៅក្នុងស្រុក សម្រាប់កម្មពិធីផ្ទាល់ខ្លួនខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្នុងកម្មពិធី Fan Party របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលនឹងត្រូវរៀបចំ២ថ្ងៃខាងមុខនេះ រូបនាងបង្ហាញកាដូឲ្យខ្លួនឯង ជាខ្សែកដាំពេជ្រស្កេះស្កះព្រមជាមួយនឹងបណ្តោង TBP គ្រាន់តែឃើញហើយ ហ្វេនៗនាំគ្នាសរសើរស្អាតអ្វីម្លេះ មើលទៅមិនក្រោមខ្ទង់ម៉ឺនឡើយ បើពេជ្រចាំងប្រដេញគ្នាម្លឹងៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]