រាជធានីភ្នំពេញ ៖ ជាអតីតម្ចាស់ពានFreshie Boy ពិធីករ ជា វិបុល ត្រូវគេឯងចាប់អារម្មណ៍នឹងរូបសម្បត្តិជាខ្លាំង ទោះបីពេលនេះអាយុរាងជ្រេមែន តែរាងរូវវិញ កម្លោះៗសុំចាញ់ ជាពិសេសពេលនេះតែម្តង ហាត់ប្រាណយកសាច់ដុំ សម្រកទម្ងន់រួច កាន់តែទាក់ទាញខ្លាំងឡើយ អ្នកនៅលីវសុំខ្មាស។

និយាយពីរូបសម្បត្តិល្អមួយចប់ ងាកទៅមើលសមត្ថភាពវិញ ក៏មិនធម្មតាដែរ រូបលោកប្រឡូកការងារជា ពិធីករនេះច្រើនឆ្នាំទៅហើយ តែនៅរក្សាប្រជាប្រិយភាពបានល្អ ពូកែវោហាសព្ទធ្វើឲ្យអ្នកទស្សនាមិនចេះជិនណាយ ក្រៅពីពិធីករក្នុងកម្មវិធីទូរទស្សន៍ហើយនោះ រូបលោកទទួលការងារជាពិធីករក្នុងមង្គលការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្លាប់តែឃើញ កាន់មេក្រូហ្វូនធ្វើជាពិធីករ តែម្តងនេះប្លែកអារម្មណ៍ ហ្វេនៗស្រឡាំងកាំង ក្រោយរូបលោកបង្ហោះវីដេអូ ស្រែកច្រៀងលើឆាកសមសម្រាប់កម្មវិធី ពិរោះខ្លាំង ស្ទើរតែមិនគួរឲ្យជឿថាជា សម្លេងរបស់រូបលោកថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   ពិធីករ ជា វិបុល
   ពិធីករ ជា វិបុល
   ពិធីករ ជា វិបុល
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល