ភ្នំពេញ៖ ពិតណស់ កាលពីថ្មីៗនេះ មហាជនបានផ្ទុះការសង្ស័យទៅលើគូស្នេហ៍ របស់ តារាចម្រៀងលោក ចឺម និង អ្នកមិត្តស្រី អ្នកនាង សេង សុឃីម ថាមានការបែកបាក់គ្នា បន្ទាប់ពីប៉ុន្មានថ្ងៃនេះ អ្នកនាងតែងតែបង្ហោះសារ សេធៗបែបខូចចិត្តក្នុងរឿងស្នេហា។
យ៉ាងណាមិញ ហាក់ផ្ទុយស្រឡះពីការគិតរបស់មហាជន ក្រោយពី លោក ចឺម បានចេញមកបកស្រាយបញ្ជាក់ច្បាស់ៗពីទំនាក់ទំនងស្នេហារបស់លោក និងមិត្តស្រី មិនមានការបែកបាក់ប្រេះឆាអ្វីនោះទេ ដោយគ្រាន់តែមានការយល់ច្រលំ ចំពោះការលេងសើចរបស់លោក ធ្វើឲ្យមិត្តស្រីប្រច័ណ្ឌ រហូតដល់មានការបង្ហោះសារបែបខូចចិត្តយ៉ាងច្រើនបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បន្ទាប់ពីបានលឺការបកស្រាយរបស់ តារាប្រុសរូបនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្រ មានការស្រឡះចិត្ត ព្រោះមិនចង់ឃើញអ្នកទាំងពីរបែកបាក់គ្នានោះឡើយ ព្រោះថាមើលទៅគូស្នេហ៍មួយ ពិតជាសាកសមគ្នា និងគួរឲ្យស្រលាញ់មែនទែន៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]