ភ្នំពេញ៖ ដូចដែលដឹងស្រាប់ហើយថា ពិធីករ ជា វិបុល និងភរិយា អ្នកនាង គង់ សុជាតិ ជាគូស្វាមីខុសជំនាន់មួយគូ ក្នុងចំណោមអ្នកសិល្បៈ ដែលត្រូវបានគេឯង ស្ញប់ស្ញែងពីចំណងស្នេហាដែលរឹងមាំ និងសុភមង្គលខ្លាំង ផងដែរ។
មិនតែប៉ុណ្ណោះ ពិធីករក្នុងកម្មវិធី Cambodian Idol រូបនេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍មិនស្ទើរ ដោយសម្រស់របស់លោក ជា វិបុល កាន់តែសង្ហាឡើងៗ សូម្បីតែមុខមាត់ក៏ហាក់ប្រែប្រួលក្មេងជាងមុនបន្តិចដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គេសង្គេតឃើញថា មុនឡើងឆាកកម្មវិធីជាពិធីករម្ដង ជា វិបុល បង្ហាញខ្លួនលើកណា ក៏សង្ហាខ្ញង់ៗទាំងសម្លៀកបំពាក់ និងការតុបតែងមុខមាត់មិនឲ្យចាញ់តារាផ្សេងៗនោះទេ។ ជាក់ស្ដែង កាលពីវគ្គប្រឡង Cambodian Idol ផ្តាច់ព្រ័ត្តយប់មិញនេះ ពិធីករ ជា វិបុល ត្រូវបានភរិយាយកចិត្តទុកដាក់ Makeup ឲ្យស្វាមីមិនឲ្យទាស់ចិត្ត ពោពេញដោយក្តីស្រលាញ់ គ្រាន់តែឃើញក៏មានក្តីសុខជំនួសដែរ ដែលមានភរិយាមើលថែយកចិត្តដាក់យ៉ាងនេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖





@user9602533264194 បងវិបុលប្រាប់ថាគាត់លើកពានរាល់អាទិត្យដាច់ព្រាត់ក៏គាត់លើកដែរ🏆😂🏆🏆
♬ original sound - Ella small 😘😂
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]