ភ្នំពេញ៖ រហូតមកដល់ពេលនេះ ប្រធានបទ កំពុងក្តៅគគុកទៅនឹង វគ្គផ្តាច់ព្រ័ត្រ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង នៅតែគេយកមកនិយាយាគ្រប់ៗ គ្នា នៅលើបណ្តាញសង្គម។

ជាក់ស្តែង អ្វីដែលចាប់អារម្មណ៍នោះ ត្រូវបានម្ចាស់អាខោនមួយ បានធ្វើការ សង្កេតកត់សម្គាល់ទៅនឹង ចិញ្ចៀនខ្មៅ របស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានពាក់ ដូចគ្នា ទៅនឹង ម្ចាស់ជ័យលាភី Cambodia Idol ទាំងរដូវកាលទី ១​ ទី ២ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពចែកចាយនោះ ត្រូវបានដឹងថា បេក្ខជនលោក លីម តិចម៉េង បានពាក់ចិញ្ចៀនពណ៌មួយនេះ វាស្រដៀងទៅនឹង ម្ចាស់ជ័យលាភី រដូវកាលទី ១ លោក នី ​រតនា ហើយក៏ដូចគ្នា ទៅនឹង  ម្ចាស់ជ័យលាភី រដូវកាលទី ២ កញ្ញា ឈិន ម៉ានិច្ច ដែលនេះត្រូវបានគេយកមកនិយាយគ្រប់ ៗគ្នា ដោយគេបានលើកឡើង តើចិញ្ចៀនខ្មៅមួយនេះ​នាំសំណាងមែនហើយមើលទៅ ព្រោះម្ចាស់ជ័យលាភី ត្រូវបានពាក់ដូចគ្នាបែបនេះ៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

១. ម្ចាស់ជ័យលាភី រដូវកាលទី​៤

លីម តិចម៉េង
លីម តិចម៉េង

២. ម្ចាស់ជ័យលាភី រដូវកាលទី​១ លោក នី រតនា

នី រតនា

៣. ម្ចាស់ជ័យលាភី រដូវកាលទី ​២ កញ្ញា ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច