កម្សាន្ត៖ អាចនិយាយបានថា គ្រប់ពេលដែលបានរកឃើញម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រលងណាមួយ ជឿជាក់ថា ប្រិយមិត្តទស្សនិកជន តែងតែចាន់អារម្មណ៍ទៅលើសមត្ថភាពជាចំបង ដែលធ្វើឲ្យពួកគេអាចដណ្ដើមបានជោគជ័យមួយនេះ ។
ប៉ុន្តែមួយវិញទៀត នោះគឺ ថាតើវាគឺជារឿងចៃដន្យ ឬជាជំនឿយ៉ាងណានោះ នៅពេលដែលម្ចាស់ជ័យលាភីទាំង ៤រូបនេះ ត្រូវបានគេមើលឃើញ នៅក្នុងការប្រកួតចម្រៀងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីធំៗ ដែលពួកគេម្នាក់ៗសុទ្ធតែបានពាក់ចិញ្ចៀនពណ៌ខ្មៅមួយ នៅលើម្រាមដៃ។ ក្នុងនោះដែរ ម្ចាស់ជ័យលាភីទាំង៤ មានដូចជា លោក នី រតនាម្ចាស់ពានកម្មវិធី Cambodian idol រដូវកាលទី១ កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានកម្មវិធី Cambodia Idol រដូវកាលទី២ លោក លឹម តិចម៉េង ម្ចាស់ពានកម្មវិធី Cambodia Idol រដូវកាលទី៤ និង កុមារា សារុំ បញ្ញាស័ក្ត ម្ចាស់ពានកម្មវិធី The Voice Kid Cambodia រដូវកាលទី៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនទាន់អាចលើកឡើងបានថាតើ នេះអាចជាភាពស័ក្កសិទ្ធ ឬគ្រាន់តែភាពចៃដន្យនោះទេ ដោយគ្រាន់តែពាក់ចិញ្ចៀនអាច ធ្វើឲ្យពួកគេទទួលបានជ័យជម្នះនោះ ដូច្នេះហើយ សូមប្រិយមិត្តអ្នកគាំទ្រ ពិចារណា តាមការគួរ ៕
ប្រភព៖ My Khmer Mindset
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]