រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវហ្វេនៗដឹងច្បាស់ជា បុរសចូលចិត្តគ្រឿងអលង្ការមានតម្លៃ មាស ពេជ្រ ពាក់ជ្រែកៗខ្លួនមិនចាញ់គេឯងប៉ុន្មានទេ ជាពិសេសក្នុងការប្រកួតចម្រៀងCambodian Idol តារាប្រុសរូបនេះ ប្តូរម៉ូតជាប្រចាំតែម្តង។

យ៉ាងណាមិញ នៅវគ្គផ្តាច់ព្រ័តកាលពីប៉ុន្មានថ្ងៃមុននេះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ខ្លាំង លើឈុតរបស់គណៈកម្មការរូបនេះជាខ្លាំង ត្បូងគ្រាប់ធំៗខ្លាំង លេងមួយឈុតពណ៌ខៀវស ប្រទាក់ភ្នែកគេឯងមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លេចឮថាឈុតអលង្ការលើខ្លួនរបស់តារាប្រុសរូបនេះ ចេញមកពីហាងមាស សេង​ចិន្តា មានតម្លៃដល់ទៅក្បែរ៥ម៉ឺនដុល្លារឯណោះ ដឹងហើយហ្វេនៗស្រឡាំងកាំងតែម្តង ដោយក្នុងនោះ ខ្សែកពេជ្រដាំត្បូងខៀវ៧គ្រាប់ តម្លៃជាង២ម៉ឺនដុល្លារ ខ្សែដៃពេជ្រដាំត្បូងខៀវ៣គ្រាប់តម្លៃជាង៧ពាន់ដុល្លារ ចិញ្ចៀនពេជ្រដាំត្បូងខៀវ១គ្រាប់តម្លៃជាង២ពាន់ដុល្លារ និងក្បាលខ្សែក្រវ៉ាត់ដាំពេជ្រអក្សរSVRតម្លៃជាង៨ពាន់ដុល្លារ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
គ្រឿងអលង្ការរបស់តារាចម្រៀង ឆន សុវណ្ណរាជ
គ្រឿងអលង្ការរបស់តារាចម្រៀង ឆន សុវណ្ណរាជ
គ្រឿងអលង្ការរបស់តារាចម្រៀង ឆន សុវណ្ណរាជ
គ្រឿងអលង្ការរបស់តារាចម្រៀង ឆន សុវណ្ណរាជ
គ្រឿងអលង្ការរបស់តារាចម្រៀង ឆន សុវណ្ណរាជ

ប្រភពរូបភាព ៖ សេង ចិន្តា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ