ភ្នំពេញ៖ ពិតណាស់ កញ្ញា អេនី ហ្សាម ត្រូវបានគេស្គាល់ជាប្អូនស្រីបង្កើត របស់អតីតតារាចម្រៀងលោក មង្គល ទីណា។ ពិតណាស់ តារាចម្រៀងស្រីរូបនេះ បានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ហើយប្រជាប្រិយភាពនាងក៏មានភាពល្បីល្បាញមិនចាញ់ តារារួមអាជីពប៉ុន្មានឡើយ។
យ៉ាងណាមិញ គេដឹងផងដែរថា កញ្ញា អេនី ហ្សាម ក៏ធ្លាប់បាត់មុខមួយរយៈធំលើវិស័យសិល្បៈ ប៉ុន្តែពេលនេះនាងងាកមកចូលសិល្បៈវិញ ហើយនៅតែមានហ្វេនគាំទ្រច្រើនដដែល។ បើងាកទៅមើលជីវិតឯកជន ថ្មីៗនេះនាងធ្វើឲ្យមហាជនភ្ញាក់ផ្អើល ខណៈបង្ហាញមុខគូស្នេហ៍ជាមនុស្សស្រីដូចគ្នា។
តួយ៉ាង បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ជាសាធារណៈរួច កញ្ញា អេនីហ្សាម និងសង្សារ កាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាមើលទៅមានក្ដីសុខខ្លាំង។ ម្យ៉ាងវិញទៀត ថ្មីៗនេះតារាចម្រៀងរូបនេះ បានបង្ហោះរូបជាមួយគូស្នេហ៍ឱបក្រសោបគ្នា យ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនលួចច្រណែនគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]