ភ្នំពេញ៖ អាចនិយាយបានថា លោក ជា វិបុល ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាពិធីករឆ្នើមមួយរូប ដែលតែងតែបង្ហាញវត្តមានលើឆាកធំៗ ក៏ដូចជាប្រភេទកម្មវិធីលំដាប់ថ្នាក់អន្តរជាតិផងដែរ។ បើទោះបីតារាប្រុសរូបនេះ ចាប់អាជីពត្រឹមពិធីករ ប៉ុន្តែមានមហាជនគាំទ្រច្រើន មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ 

យ៉ាងណាមិញ អតីត Freshie Boy ជ័យលាភីលេខ១ ឆ្នាំ ២០០៣ រូបនេះ ចាប់តាំងពីឈានចូលសិល្បៈមកទល់នឹងពេលនេះប្រជាប្រិយភាពលោកហាក់មិនមានការថមថយបន្តិចណាឡើយ។ ម្យ៉ាងពីមួយឆ្នាំទៅមួយឆ្នាំ លោក ជា វិបុល កាន់តែមមាញឹកនឹងការងារជាពិករ សឹងគ្មានពេលសម្រាកនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក ជា វិបុល ចូលសិល្បៈក្បែរ២០ ហើយថែមទាំងរៀបការមានកូនរួច ប៉ុន្តែលោកនៅតែសង្ហាដដែល។ ជាពិសេសបន្ទាប់ពីខំប្រឹងហាត់ប្រាណសម្រកទម្ងន់រួច ពេលនេះលោកមានរូបរាងស្គមជាងមុន ហើយសាច់ដុំធំៗមិនចាញ់កាលពីនៅកម្លោះឡើយ។ មិនតែប៉ុណ្ណោះ រូបភាពដែលប៉ាៗសម័យថ្មីរូបនេះបង្ហោះ គេមើលឃើញកាន់តែក្មេង ហើយស្អាតជាងមុន រហូតត្រូវបានហ្វេនសរសើរមិនដាច់ពីមាត់ឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល