រាជធានីភ្នំពេញ ៖ ជឿជាក់ថាបងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ តារាសម្តែងនិងតារាម៉ូដែលស៊ិ.ចស៊ី កញ្ញា អៀ ម៉េងលិ ជាក់ជាមិនខាន ដោយសារតែ មានមុខមាត់ស្រស់ស្អាតនិងរូបរាងតូចច្រឡឹងគួរឲ្យទាក់ទាញ ជាហេតុធ្វើឲ្យតារាស្រីរូបនេះ ក្តោបទីផ្សារជាតារាបង្ហាញម៉ូតយ៉ាងណែន ទទួលការងារថតស្បតពាណិជ្ជកម្មនិងសម្អាងការមិនរំលងថ្ងៃ ទាល់តែសោះ។
យ៉ាងណាមិញ ងាកទៅមើលជីវិតឯកជនវិញ ទោះមានរូបសម្រស់ស្រស់ស្អាត នរណាៗក៏ប្រាថ្នាចង់ក្លាយជាសង្សារនឹងរូបនាងក្តី តែតាំងពីល្បីរហូតដល់ពេលនេះ រូបនាងធ្លាប់បង្ហាញមុខសង្សារតែម្នាក់គត់ សេពគប់គ្នាច្រើនឆ្នាំ ពិសេសធ្លាប់ចែកផ្លូវគ្នាម្តងហើយ ប៉ុន្តែក្រោយមកក៏ជានានឹងគ្នាវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះប៉ុន្មានខែមុននេះ រូបនាងបែរត្រឡប់មកប្រកាសបែកគ្នាក្តែងៗលើបណ្តាញសង្គមជាថ្មី ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែ អ្នកគាំទ្រសង្ស័យថា រូបនាងកំពុងត្រឡប់មកជានានឹងអតីតវិញ ក្រោយបង្ហោះសារថា «ខ្ញុំព្រមជួសជុលកែវដែលបែក មិនមែនព្រោះខ្ញុំគ្មានសមត្ថភាពទិញកែវថ្មីទេ តែដែលខ្ញុំព្រមជួសជុលព្រោះកែវមួយ នេះជាកែវដែលខ្ញុំស្រលាញ់ខ្លាំងបំផុត»។
ទៀតសោត ក្រោយមហាជនផ្ទុះការសង្ស័យយ៉ាងដូច្នេះ រូបនាងក៏បកស្រាយថា នេះគ្រាន់តែជាសំណេរសរសេរឲ្យត្រូវរឿងរបស់ហ្វេនៗប៉ុណ្ណោះ សម្រាប់អ្នកទាំងពីរគ្មានថ្ងៃត្រឡប់មកដូចដើមវិញបានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]