រាជធានីភ្នំពេញ ៖ តារាចម្រៀងយុវវ័យ ណាំ ប៊ុណ្ណារ័ត្ន បើទោះបី លែងប្រឡូកក្នុងការងារសិល្បៈ ឲ្យខ្លាំងក្លាដូចមុនក្តី តែការងារចម្រៀងនេះ រូបលោកនៅបន្តរហូតដល់សព្វថ្ងៃ ទាស់ត្រង់មិនសូវចេញបទថ្មីៗដូចកាលពីប៉ុន្មានឆ្នាំមុនតែប៉ុណ្ណោះ រីឯប្រជាប្រិយភាពវិញនៅដដែរ។

តួយ៉ាង ក្រៅពីអាជីពជាតារាចម្រៀងឯករាជ្យហើយនោះ តារាប្រុសរូបនេះក៏ត្រូវគេដឹងច្បាស់ថា កំពុងរកស៊ីខាងអចលទ្រព្យ លក់ផ្ទះនិងដីឡូត៍យូរឆ្នាំមកហើយ ជីវភាពវិញក៏មិនចាញ់តារាៗសម័យនេះប៉ុន្មានឡើយ មានផ្ទះធំ មានរថយន្តទំនើបជិះ ចំណែកឯជីវិតឯកជនវិញ បច្ចុប្បន្ននេះ រូបលោកមានចំណងដៃកូនប្រុសស្រី២នាក់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅស្ងាត់ៗស្រាប់តែ តារាចម្រៀងរូបនេះ បែរជាទម្លាយថា ឪពុកបង្កើតខ្លួនមានងារជាឯកឧត្តម តែរាល់ពេលគេដាក់ឈ្មោះនៅក្នុងទំនុកចម្រៀងបែរជា មិនឲ្យដាក់ងាររបស់ខ្លួនទៅវិញ ដាក់ត្រឹមជា«លោក» យ៉ាងសាមញ្ញទៅវិញ ដោយលោក ណាំ ប៊ុណ្ណារ័ត្ន ប្រាប់ឲ្យដឹងថា ៖

ណាំ ប៊ុណ្ណារ័ត្ន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និងឪពុក
សំណេររបស់ តារាចម្រៀងយុវវ័យ ណាំ ប៊ុនណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន