ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថាតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ណាំ ប៉ុណ្ណារ័ត្ន ធ្លាប់បានដកឃ្លាពីការងារសិល្បៈ ងាកទៅប្រកបមុខរបរផ្សេង ហើយនឹងបានរៀបអាពាហ៍ពិពាហ៍ បង្កើតគ្រួសារតូចមួយយ៉ាងមានសុភមង្គល។
លើសពីនេះទៅទៀត បន្ទាប់ពីរៀបការរួច គេដឹងថាបច្ចុប្បន្នតារាចម្រៀងសម្លេងពីរោះរូបនេះ មានកូនប្រុសស្រីពីរនាក់។ ហើយកូនប្រុសស្រីតាំងពីររបស់លោក ណាំ ប៉ុណ្ណារ័ត្ន សុទ្ធសឹងតែឆ្លាត ពូកែ និងស្អាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ជារឿយៗគេមិនសូវបានឃើញលោក ណាំ ប៉ុណ្ណារ័ត្ន ថតបង្ហាញមុខមាត់កូនប៉ុន្មានឡើយ ប៉ុន្តែបន្ទាប់ពីកូនៗរបស់ខ្លួនកាន់តែធំ តារារូបនេះបានបង្ហោះរូប២សន្លឹកបង្ហាញមុខកូនប្រុសស្រីខ្លួន។ ដោយរូបភាពទាំងនោះ គេឃើញថាមុខមាត់កូនតារារូបនេះ ពិតជាស្អាត សង្ហា និងច្រមុះស្រួចមិនចាញ់ប៉ាៗនោះទេ។ ក្នុងនោះដែរ បន្ទាប់បីអ្នកគាំទ្របានឃើញមុខកូនតារារូបនេះរួច ម្នាក់ៗបានពោលពាក្យសរសើរពីសម្រស់ដ៏ឃ្យូតកូនតារារូបនេះគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]