រាជធានីភ្នំពេញ ៖ ដូចដែលបានដឹងរួចមកហើយ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ជាតារាប្រុសរូបសង្ហា មិនខ្ចីចាស់ ដោយមួយរយៈចុងក្រោយនេះ រូបលោកបានចេញចម្រៀងថ្មី ធ្វើឲ្យហ្វេនៗនាំគ្នារីករាយខ្លាំងមិនធម្មតា ក្រោយបាត់មុខមិនចេញច្រៀងអស់ច្រើនឆ្នាំ។
តួយ៉ាង ក្រៅពីការងារសិល្បៈ តារាប្រុសរូបសង្ហារូបនេះ ក៏មានការងារជាអ្នករកស៊ីខាងអចលទ្រព្យ លក់ផ្ទះ ដីឡូត៍រាប់ឆ្នាំមកហើយ ជីវភាពវិញក៏មិនចាញ់តារាល្បីៗសព្វថ្ងៃប៉ុន្មានដែរ ងាកទៅជីវិតឯកជនវិញ រូបលោកមានភរិយាស្អាត ក្មេងខ្ចី សមគ្នាអស់ទាស់ ទោះមានកូនដល់ទៅ២នាក់ហើយក្តី បណ្តើរគ្នាម្តងៗដូចគូស្វាមីរៀបការថ្មីថ្មោង បើឃើញសម្រស់នៅក្មេងៗដូចគ្នាបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តាំងពីមានភរិយាមក គេមិនសូវឃើញតារាប្រុសរូបនេះ បង្ហោះរូបភាពគូ ឬសារផ្អែមល្អែមជាមួយភរិយាប៉ុន្មានទេ ភាគច្រើនជារូបភាពជុំគ្រួសារ ជាមួយនឹងភរិយាព្រមទាំងកូនៗ ប៉ុន្តែថ្មីៗនេះ ហ្វេនៗស្រឡាំងកាំង ក្រោយឃើញរូបលោក ចេញពោលពាក្យស្វីតសរសើរភរិយា ដោយរូបលោករៀបរាប់យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]