រាជធានីភ្នំពេញ ៖ និយាយដល់ឈ្មោះអតីតតារាសម្តែង អ្នកនាង វ៉ាង ស្រីណូ ជឿជាក់ថាបងប្អូនភាគច្រើនប្រាកដជាស្គាល់ ក្រោយដកឃ្លាពីការងារសិល្បៈជាង១០ឆ្នាំ រូបនាងបានចាប់យកអាជីពជាអ្នករបស់ប្រ៊េនៗតាមអនឡាញ មានកាបូប ខ្សែក្រវ៉ាត់ ស្បែកជើង ទឹកអប់ និងផលិតផលថែរក្សាសម្រស់ កំពុងទទួលការគាំទ្រខ្លាំងនៅក្នុងទីផ្សារស្រុកខ្មែរ។

តួយ៉ាង តាំងពីកាក់កបនឹងរបរនាំចូលផលិតផលយីហ៊ោល្បីៗចូលទីផ្សារក្នុងស្រុក អតីតតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ប្រើជីវិតប្រៀបដូចអភិជន នៅសល់ផ្ទះច្រើនកន្លែង រថយន្តជិះគ្រប់ស៊េរី ដើរលេងក្រៅប្រទេស ប្រើកាបូបស្បែកជើង និងរបស់របស់មិនក្រោមតម្លៃខ្ទង់ពាន់ដុល្លារឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ រូបនាងទទួលរងការរិះគ.ន់ពីមហាជន ក្រោយរូបនាងទម្លាយវីដេអូរៀបរាប់ពី ករណីមិនទទួលពាក្យអរគុណសូម្បីតែមួយម៉ាត់ ពីអ្នកវេរលុយខុសតាមABAចូលក្នុងកុងរបស់ខ្លួនដល់ទៅ ១៤,០០០ដុល្លារ ក្រោយទាក់ទងមករូបនាងក៏បាញ់ត្រឡប់វិញដោយគ្មានស្ទាក់ស្ទើរ ក្នុងនោះរូបនាងក៏បានកាត់លុយ៣០០ដុល្លារ ទុកជាអាំងប៉ាវដើម្បីយកហេតុ។

ជាមួយគ្នានោះ រូបនាងលើកឡើងថា ខ្លួនក៏ធ្លាប់មានប្រវត្តិបាញ់ច្រលំកុងដូច្នេះដែរ ប៉ុន្តែទឹកប្រាក់ត្រឹមតែ ៤៥០ដុល្លារប៉ុណ្ណោះ ដោយក្នុងនោះ ពេលគេបាញ់ត្រឡប់វិញ រូបនាងបានអរគុណគេម្តងហើយម្តងទៀត រួមទាំងឲ្យអាំងប៉ាវទៅគេដល់ទៅ ៥០ដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា មហាជនហួសចិត្តជាខ្លាំងដោយលើកឡើងថា អាំងប៉ាវនេះសមជាម្ចាស់លុយជាអ្នកកាត់ឲ្យ ប៉ុន្តែនេះ រូបនាងជាអ្នកកាត់យកដោយខ្លួនឯង ជាងនេះទៅទៀត គេក្រឡេកឃើញគណនីបុរសម្នាក់ អះអាងថាជាម្ចាស់លុយ ១៤០០០ដុល្លារនោះ បានលើកឡើងថា លុយនោះជាលុយក្រុមហ៊ុន ពេលនេះរូបលោកត្រូវចងការគេដើម្បីសងក្រុមហ៊ុន យកហេងរបស់ម្ចាស់កុង តែបែរជារឿងស៊យរបស់ខ្លួនទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង វ៉ាង ស្រីណូ
   អ្នកនាង វ៉ាង ស្រីណូ
   អ្នកនាង វ៉ាង ស្រីណូ
   អ្នកនាង វ៉ាង ស្រីណូ
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Watch | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ