រាជធានីភ្នំពេញ ៖ មហាជនជាច្រើនប្រាកដជាបានជ្រាប រឿងកាត់លុយ៣០០ដុល្លារយកហេង ពីម្ចាស់លុយបាញ់ខុសកុង ចូលគណនីរបស់អតីតតារាស្រីហាយសូ វ៉ាង ស្រីណូ ដែលកំពុងរងការរិះ.គន់ពីមហាជនពេញមួយទំហឹង លើបណ្តាញសង្គម។
យ៉ាងណាមិញ ដោយសារតែការបញ្ចេញមតិរបស់មហាជនភាគច្រើន សម្តែងភាពមិនសមរម្យនិងធ្វើឲ្យខ្លួនទើសទាល់ចិត្តជាខ្លាំង ធ្វើគុណបានទោ.ស ដោយទទួលការពេបជ្រាយទៅវិញ ធ្វើឲ្យរូបនាងសម្រេចចិត្តចេញវីដេអូវែកញែក ធ្វើឲ្យគេឯងយល់កាន់តែច្បាស់ពីរឿងរ៉ាវមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទឹកប្រាក់ចំនួន១៤,០០០ដុល្លារបាញ់ខុសកុងចូលគណនីអតីតតារាស្រី វ៉ាង ស្រីណូ រូបនាងបានបាញ់ត្រឡប់ទៅម្ចាស់ដើម ក្នុងទឹកប្រាក់១៣,៧០០ដុល្លារ ដោយកាត់ថ្លៃអាំងប៉ាវ៣០០ដុល្លារ ខណៈនោះស្រាប់តែមាន គណនីហ្វេសប៊ុកម្នាក់អះអាងជា ម្ចាស់លុយបានរៀបរាប់ថា តារាស្រីរូបនេះកាត់លុយយកហេង តែខ្លួនបែរជាត្រូវជួបស៊យ ព្រោះទឹកលុយនេះជារបស់ក្រុមហ៊ុន ដូច្នេះត្រូវខ្ចីគេដើម្បីសងបង្រ្គប់ទៅក្រុមហ៊ុនវិញ។
ជាមួយគ្នានេះ រូបនាងលើកឡើងថា ហេតុអ្វីម្ចាស់លុយមិនរៀបរាប់ទុ.ក្ខលំបាកនេះតាំងពីដំបូង ការនិយាយស្តីមិនសមនឹងជាអ្នកបាត់លុយដល់ទៅខ្ទង់ម៉ឺនដុល្លារសូម្បីតែបន្តិច ជាងនេះទៅទៀត ម្ចាស់លុយផ្ទាល់មិនបានទាក់ទងមករូបនាងឡើយ គឺឲ្យអ្នកផ្សេងខលមកសុំជំនួសទៅវិញ រីឯសម្តីសម្តៅវិញមិនគួរឲ្យអាណិតសោះ មិនតែប៉ុណ្ណោះ ការសុំឲ្យបាញ់ត្រឡប់ទៅវិញ ក៏មិនបានបញ្ជាក់នឹងឲ្យថ្លៃទឹកតែដល់ខ្លួនទាល់តែសោះ។
រូបនាងបន្តថា បើប្រៀបធៀបនឹងការទាក់ទងទៅកាន់តែធនាគារវិញ ចំណាយទាំងពេលវេលា ទាំងកម្រៃជើងសារ និងមិនប្រាកដទទួលបានលុយមកវិញទៀត នេះបាញ់ត្រឡប់ទៅវិញចាត់ទុកថាសំណាងធំហើយ មួយវិញទៀតចំពោះអ្នករកស៊ី អាំងប៉ាវកាត់ស៊យនេះជារឿងអបិយជំនឿនរណាៗជឿគ្រប់ៗគ្នា ជាក់ស្តែងបងប្រុសខ្លួនបានជួបដោយផ្ទាល់ រើសបានចិញ្ចៀនមិត្តភក្តិរបស់រូបនាងតម្លៃដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ប្រកាសក្តែងៗនរណារើសបាននឹងទទួលបានថ្លៃទឹកតែដល់ទៅខ្ទង់ពាន់ដុល្លារ ផ្ទុយទៅវិញពេលរើសបានបែរជា ម្ចាស់ចិញ្ចៀនបានត្រឹមឲ្យអាំងប៉ាវទៅក្មួយស្រីត្រឹមតែ២០ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឲ្យ បងប្រុសត្រូវជួបស៊យ គេបុ.កខូចខាតរថយន្តពេញទំហឹង រហូតមកទល់សព្វថ្ងៃមិនទាន់អាចស្តារសេដ្ឋកិច្ចគ្រួសារបានដូចមុនឡើយ នេះមិនត្រឹមកាត់ស៊យជំនួសគេឡើយថែមទាំងធ្វើឲ្យជីវិតខ្លួនដូចទឹកប្រាក់២០ដុល្លារ ដូច្នេះហើយរូបនាងមិនចង់ត្រូវជួបស៊យដូចបងប្រុសឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]