រាជធានីភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមជាច្រើនប្រាកដជាជ្រាបច្បាស់ រឿងកាត់លុយ៣០០ដុល្លារពីម្ចាស់លុយបាញ់ខុស ចូលកុងរបស់អតីតតារាស្រី វ៉ាង ស្រីណូ ដែលត្រូវគេដឹងថាជាអ្នកហាយសូ អ្នកជំនួញសល់លុយមិនចេះតិច ប្រើប្រាស់កាបូប ស្បែកជើង មិនក្រោមខ្ទង់ពាន់ដុល្លារឡើយ។
តួយ៉ាង ប៉ុន្មានថ្ងៃនេះរូបនាង បានវែកញែកច្បាស់ៗថា កាត់លុយនេះទុកជាអាំងប៉ាវ កុំឲ្យជួបស៊យព្រោះត្រូវកាត់ស៊យពីគេ ដែលជាជំនឿអ្នករកស៊ីនរណាៗក៏ដឹង ជាងនេះទៅទៀត ម្ចាស់លុយក៏មិនបានប្រាប់ថាជាលុយក្រុមហ៊ុននោះឡើយ ម្យ៉ាងទៀត រូបនាងក៏មិនមែនចេះតែកាត់ៗលុយនោះតាមចិត្តទេ ក៏មានការនិយាយព្រមព្រាងជាមួយនឹងគ្នានៅពេលនិយាយចរចា បែរជាពេលវេរលុយត្រឡប់ទៅវិញ ស្រាប់តែមានរឿងល្បីថា ការកាត់យកហេងខ្លួនបែរជាធ្វើឲ្យ ម្ចាស់លុយជួបស៊យត្រូវខ្ចីគេសងក្រុមហ៊ុនទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការបញ្ចេញមតិប្លែកៗក៏នៅវាយលុយលើគណនីរបស់តារាស្រីរូបនេះ ជាក់ស្តែងក្រោយគេថារូបនាងជាអ្នកមានហើយចង់បានហួសហេតុនោះ ស្រាប់តែតារាស្រីរូបនេះ ទម្លាយសារយ៉ាងដូច្នេះថា ៖
ទន្ទឹមនឹងសារមួយនេះ រូបនាងក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងលុយដុល្លារទាំងដុំៗ ធ្វើឲ្យអ្នករិះ.គន់ស្រឡាំងកាំងគ្រប់ៗគ្នា រីឯហ្វេនៗរបស់អតីតតារាស្រីរូបនេះ នរណាៗក៏ដឹងថារូបនាងជាអ្នកមានលាក់មុខ សល់ផ្ទះច្រើនខ្នងតម្លៃខ្ទង់លានដុល្លារឯណោះ ជីវិតមិនចាញ់គីឡូអភិជនប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]