រាជធានីភ្នំពេញ ៖ ជឿជាក់ថាមហាជនប្រាកដជាជ្រាបច្បាស់ពី រឿងវេរលុយ១៤ពាន់ដុល្លារខុសកុង ចូលកុងរបស់អតីតារាស្រីហាយសូ វ៉ាង ស្រីណូ រួចក៏កាត់លុយយកហេងចំនួន៣០០ដុល្លារ ប៉ុន្តែត្រូវមហាជនភាគច្រើនផ្ទុះការរិះ.គន់ឥតសំចៃទៅវិញ ដែលរូបនាងតែងពោលថា «ធ្វើគុណបានទោសទៅវិញ»។
តួយ៉ាង មហាជននៅបន្តការបញ្ចេញមតិមិនល្អលើរូបនាង តារាស្រីរូបនេះនៅតែបន្តការបកស្រាយលើបណ្តាញសង្គមជារឿយៗ ដោយសារតែ មិនចង់ឲ្យគេឯងយល់ច្រលំបន្តទៅទៀត កន្លងមកតារាស្រីរូបនេះធ្លាប់បកស្រាយយ៉ាងច្បាស់ថា នេះជាជំនឿហុងស៊ុយរបស់ខ្លួន រឿងគេវេរលុយខុសនេះដូចជារើសបានលុយដែរ ប្រសិនបើមិនមានលុយទឹកតែកាត់ស៊យទេនោះ រូបនាងប្រាកដជាជួបស៊យជំនួសវិញមិនខាន ព្រោះបងប្រុសធ្លាប់មានប្រវត្តិប៉ះរឿងស្រដៀងគ្នានេះម្តងហើយ ចុងក្រោយលទ្ធផលគឺមិនគាប់ចិត្តសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ រូបនាងធ្លាប់និយាយក្តែងៗថា ទឹកប្រាក់ត្រឹម៣០០ដុល្លារសម្រាប់ខ្លួនគឺធម្មតាប៉ុណ្ណោះ មិនស្មើលុយធ្វើបុណ្យម្តងនោះឡើយ កុំផ្អើលថារូបនាងចង់បានលុយគេនោះអី ការកាត់លុយធ្វើអាំងប៉ាវនេះក៏ព្រោះតែជាជំនឿប្រចាំគ្រួសារទៅហើយ ជាក់ស្តែង មហាជនភ្ញាក់ព្រឺត ក្រោយប្អូនប្រុសតារាស្រីរូបនេះ បើកបង្ហាញរឿងហុងស៊ុយគ្រាន់តែមើលដៃអ្នកទាំងពីរ មិនត្រឹមតែពាក់ពេជ្រធ្វើរូបតំណាងខ្លាលើករាសីប៉ុណ្ណោះទេ មានពាក់គុជទឹកឃ្មុំទាំងបងទាំងប្អូន ព្រោះតាមហុងស៊ុយគុជនេះជួយលើករាសីដល់ម្ចាស់ ដែលធ្វើឲ្យគេឯងកាន់តែយល់ច្បាស់ទៅៗថា គ្រួសារតារាស្រីរូបនេះ ពិតជាជឿលើជំនឿហុងស៊ុយនេះខ្លាំងមិនធម្មតាទេ កាត់លុយយកហេងប្រហែលជារឿងសាមញ្ញទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]