រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃបោះជំហានដំបូង រហូតដល់ ថ្ងៃផ្តាច់ខ្លួនស្រឡះចេញពីវិថីសិល្បៈ អតីតតារាសម្តែងស្រី វ៉ាង ស្រីណូ គ្មានប្រវត្តិជួបរឿងស្អុយឈ្មោះសោះ មានតែគេឯងផ្អើលថារូបនាង ជានារីពូកែរកស៊ី ខ្លួនមួយមែនពិត តែមានលទ្ធភាពរកប្រាក់ចំណេញច្រើនវាល់លាន ជានារីសម្ភារៈនិយម ហាយសូរ នៅសល់ផ្ទះច្រើនកន្លែង ជិះរថយន្តទំនើបៗ មិនចាញ់គីឡូខ្សែអភិជននៅក្នុងស្រុក។
ផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានថ្ងៃនេះ មហាជនចាប់អារម្មណ៍ខ្លាំងនឹងរឿងរ៉ាវវេរលុយខុសកុង ដែលរូបនាងបានផ្អឹបទុកលុយគេដល់ទៅ៣០០ដុល្លារ ទុកជាថ្លៃទឹកតែ ជាសុគន្ធក្នុងការវេរលុយត្រឡប់ទៅម្ចាស់ដើមវិញ ដោយមានជំនឿហុងស៊ុយថាអាចកាត់ស៊យ ជាហេតុធ្វើឲ្យ បងប្អូនភាគច្រើនបញ្ចេញមតិរិះគ.ន់ផ្អើលពេញបណ្តាញសង្គម រហូតតារាស្រីរូបនេះ បកស្រាយម្តងហើយម្តងទៀត ព្រោះចង់ជម្រះការគិតមិនល្អរបស់មហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះលើគណនីហ្វេសប៊ុកផ្លូវការរបស់ អតីតតារាសម្តែង ស្រីណូ បានរៀបរាប់យ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថា តាំងពីថ្ងៃមានបញ្ហារហូតមកទល់នឹងពេលនេះ ហ្វេនៗសម្គាល់ឃើញរូបនាង តែងចែករំលែកព័ត៌មានរបស់ខ្លួនជារឿយៗ មិនតែប៉ុណ្ណោះ រូបនាងក៏ធ្លាប់មានកិច្ចសម្ភាសម្តងរួចមកហើយ មិនទាន់ប៉ុន្មានពេលនេះ ក៏មានកិច្ចសម្ភាសសាជាថ្មីម្តងទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]